Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 17 days ago

ព្រឹទ្ធសភា បានពិនិត្ យនិងឲ្យយោ​បល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៦

ដោយៈសុផល/ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៥២រូប។ សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា បានពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៦ ដែលត្រូវបានអនុម័យដោយរដ្ឋសភាកាលពីពេលកន្លងទៅថ្មីៗនៅក្នុងខែមីនានេះ ហើយបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់សំខាន់ៗទាំងនេះ។ ទី១៖សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មាន៨មាត្រា បានត្រូវអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានស្ថាប័នមួយ ទទួលបន្ទុកច្បាស់លាស់ និងជាក់លាក់ជាលើកដំបូង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងការលើកទឹកចិត្តចំពោះរបកគំហើញថ្មីៗ និងនវានុវត្តន៍។ ម្យ៉ាងទៀត នេះក៏ជាជំហានកំណែទម្រង់មួយកម្រិតទៀត ដើម្បីធ្វើឱ្យវិស័យនេះផ្សារភ្ជាប់ទៅនឹងនិន្នាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពិភពលោក និងពង្រឹងបន្ថែមចំណុចខ្លាំងរបស់ខ្លួនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ សូមជម្រាបថាសេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមចំនួន ១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦។កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម [ ]

Related news

Latest News
Hashtags:   

ព្រឹទ្ធសភា

 | 

បានពិនិត្

 | 

យនិងឲ្យយោ​បល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ចំនួន៦

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources