Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី អតីត​ខ្សែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្លាយជា​កីឡាករ​ថ្មី​បំផុត ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marounane Fellaini) អតីត​ខ្សែបម្រើ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត គឺជា​កីឡាករ​ថ្មី​បំផុត​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ ​ ​យោងតាម​នាយកដ្ឋាន​សុខាភិបាល​នៅ​ទីក្រុង Jinan របស់​ចិន​បាន​បង្ហាញថា​ការធ្វើ​តេស​នា ពេល​ថ្មីៗ​នេះ​លើ​កីឡាករ ហ្វេ​ល​ឡៃ​នី បាន​បង្ហាញថា វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ដែល​ផ្ទុះឡើង​នៅ ទូទាំង​ពិភពលោក​។​ ​ ​បច្ចុប្បន្ន កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​កំពុង​បន្ត​អាជីព​នៅ​ក្របខណ្ឌ Chiese Super League ជាមួយ​ក្លឹប Shandong Luneng ហើយ​កីឡាករ​រូបនេះ​បាន​តេស្ត​វិជ្ជមាន​រកឃើញ​វីរុស​កូ​រ៉ូ​ណា កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ធ្វើដំណើរ​តាម​រថភ្លើង​ទៅ​ទីក្រុង Jinan ។​ ​ ​ហ្វេ​ល​ឡៃ​នី ដែល​បាន​ចំណាយពេល​១១​ឆ្នាំ​លេង​នៅ​អង់គ្លេស​និង​ធ្លាប់​តំណាង​ឲ្យ​ក្រុម Everton និង​ក្រុម​យូ​ណាយ​ធី​ត​នោះ គឺជា​កីឡាករ​តែ​ម្នាក់​គត់​នៅ​ក្របខ័ណ្ឌ Chinese Super League ដែល​ឆ្លង​វីរុស​នេះ​។​ ​ ​ខូ​វីដ​១៩ បាន​ផ្ទុះឡើង​នៅ​ប្រទេស​ចិន ប៉ុន្តែ​តួលេខ​នៅ​ប្រទេស​នេះ​បាន​ធ្លាក់ចុះ​ច្រើន​ក្នុង​រយៈ ពេល​មួយខែ​កន្លងទៅនេះ​ដោយមាន​សេចក្តីរាយការណ៍​ពី​ករណី​ថ្មិ​តែមួយគត់​ក្នុង​រយៈពេល ៤​ថ្ងៃ​។ នៅពេលនេះ តំបន់​អឺរ៉ុប​ត្រូវបាន​គេ​ចាត់ទុកថា ជា​ចំណុច​ស្នូល​នៃ​ការរីករាយ​ដាល់​ជំងឺ ហើយ​អ៊ីតាលី​គឺជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​ពិភព លោក​។​ ​ ​ហ្វេ​ល​ឡៃ​នី បាន​ចាក​ចេញពី​ក្លឹប​យូ​ណាយ​ធី​ត​មក​ចូលរួម​ជាមួយ​ក្លឹប Shandon [ ]

Related news

Latest News
Hashtags:   

ម៉ា​រូ​ណេ

 | 

ហ្វេ​ល​ឡៃ​នី

 | 

អតីត​ខ្សែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ

 | 

យូ​ណាយ​ធី​ត​ក្លាយជា​កីឡាករ​ថ្មី​បំផុត

 | 

ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources