Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

ត្រាំអំពាវនាវឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី ក្រោយការប្រើពាក្យ “វីរុសចិន” នាំឱ្យមានការកើនឡើងការរើសអើសជនជាតិអាស៊ី

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំបានអំពាវនាវកាលពីថ្ងៃចន្ទ ទី២៣ មីនា ឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី បន្ទាប់ពីមានការចោទប្រកាន់ថា ការប្រើប្រាស់ពាក្យថា វីរុសចិន បានជះផលប៉ះពាល់មកលើអាម៉េរិកវិញ។ លោកត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter ថា វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងត្រូវការពារសហគមន៍អាម៉េរិកាំងអាស៊ីរបស់យើងទាំងស្រុងនៅសហរដ្ឋអាម៉េរិកនិងនៅជុំវិញពិភពលោក។ ពួកគេជាមនុស្សអស្ចារ្យ ហើយការរីករាលដាលនៃវីរុសមិនមែនជាកំហុសរបស់ពួកគេទេទោះតាមរបៀបណា រូបរាងណា ឬ ទម្រង់ណាមួយក៏ដោយ។ ពួកគេកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយយើងដើម្បីកម្ចាត់វា។ យើងនឹងឈ្នះជាមួយគ្នា! ។ សំឡេងរបស់គាត់និងការចៀសវាងហៅ Sars-CoV-2 ជា វីរុសចិន គឺផ្ទុយគ្នាស្រឡះពីសប្តាហ៍មុន នៅពេលគាត់បានបញ្ចេញកំហឹងចំពោះការចោទប្រកាន់ថារើសអើងជាតិសាសន៍។ ក្រុមសកម្មជនជនជាតិអាម៉េរិកដើមកំណើតអាស៊ីបានរាយការណ៍ពីការកើនឡើងនូវឧបទ្ទវហេតុរើសអើងរីករាលដាលបានកើតឡើង រួមទាំងស្ត្រីអាស៊ីម្នាក់ដែលត្រូវគេតាមពីក្រោយរួចវាយដំនៅលើរថភ្លើងក្រោមដីញូវយ៉ក។ លោកត្រាំបានហៅ វីរុសចិន ពីព្រោះរោគរាតត្បាត ដែលបានសម្លាប់មនុស្សជាង ១៦.០០០ នាក់នៅទូទាំងពិភពលោក ត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហានរបស់ចិន។ អង្គការសុខភាពពិភពលោកមិនឱ្យប្រើពាក្យបែបនេះទេ ដោយនិយាយថា វាអាចធ្វើឱ្យការមាក់ងាយលើសហគមន៍ និង បង្ហាញការយល់ច្រឡំដល់អ្នកដទៃថា ពួកគេមិនអាចឆ្លងមេរោគកូរ៉ូណាបានទេ ក្រៅតែពីជនជាតិអាស៊ី៕ ដោយ ៖​ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ត្រាំអំពាវនាវឱ្យការពារជនជាតិអាម៉េរិកដើមកំណើតអាស៊ី

 | 

ក្រោយការប្រើពាក្យ

 | 

“វីរុសចិន”

 | 

នាំឱ្យមានការកើនឡើងការរើសអើសជនជាតិអាស៊ី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources