Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

ទាហានអេស្ប៉ាញជាប់ភារកិច្ចបាញ់សម្អាតមេរោគតាមមណ្ឌលមនុស្សចាស់ ប្រទះឃើញសាកសពបោះបង់ចោលជាច្រើន ខណៈប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ១៩

យោងតាមកាសែតដេលីមែលផ្សាយកាលពីថ្ងៃចន្ទទី២៣មីនាបានឱ្យដឹងថា ទាហានជាប់ភារកិច្ចលាងសម្អាតមេរោគតាមមណ្ឌលមនុស្សចាស់ក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកមួយនៃវិធានការពន្យឺតការឆ្លងរាលដាលជំងឺកូរ៉ូណា បានប្រទះឃើញសាកសពបោះបង់ចោលជាច្រើន។ របាយការណ៍នានាលើកឡើងថា សាកសពជនរងគ្រោះពីវីរុសកាចសាហាវ ដែលបានចម្លងមនុស្សជាង ៣៣.០០០ នាក់ និងសម្លាប់ជាង ២.២០០ នាក់តែក្នុងប្រទេសអេស្ប៉ាញមួយ ត្រូវបានរកឃើញនៅមណ្ឌលមនុស្សចាស់តែមួយ។ ការរកឃើញសាកសពជនរងគ្រោះជាច្រើននៅមណ្ឌលមនុស្សចាស់ដោយសមាជិកកងយោធាសង្គ្រោះបន្ទាន់របស់អេស្ប៉ាញ ត្រូវគេរំពឹងថានឹងនាំទៅដល់ការបើកការស៊ើបអង្កេតដោយរដ្ឋអាជ្ញាដើម្បីរកមើលថាតើមានអំពើឧក្រិដ្ឋកម្មណាមួយបានប្រព្រឹត្តឬអត់។ យោធាអេស្ប៉ាញត្រូវបានកេណ្ឌដើម្បីផ្តោតសំខាន់ទៅលើមណ្ឌលថែទាំមនុស្សចាស់រហូតដល់ចុងសប្តាហ៍មុន។ រដ្ឋអាជ្ញាបានប្រកាសរួចមកហើយថា ពួកគេកំពុងស៊ើបអង្កេតមណ្ឌលមនុស្សចាស់មួយកន្លែងនៅរដ្ឋធានីម៉ាឌ្រីដ កន្លែងដែលមនុស្ស ១៧ នាក់បានស្លាប់៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ទាហានអេស្ប៉ាញជាប់ភារកិច្ចបាញ់សម្អាតមេរោគតាមមណ្ឌលមនុស្សចាស់

 | 

ប្រទះឃើញសាកសពបោះបង់ចោលជាច្រើន

 | 

ខណៈប្រទេសកំពុងជួបវិបត្តិជំងឺកូវីដ១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources