Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

ក្រុមហ៊ុនអវកាសថ្មីថ្មោងរបស់អង់គ្លេស OneWeb បាញ់បង្ហោះផ្កាយរណបជាច្រើនគ្រឿងទៅដងតារាវិថីដើម្បីប្រជែងជាមួយក្រុមហ៊ុន SpaceX Starlink

ក្រុមហ៊ុនអវកាសថ្មីថ្មោងរបស់អង់គ្លេស OneWeb បានបាញ់បង្ហោះផ្កាយរណបខ្នាតតូច៣២គ្រឿងទៅដងតារាវិថី ដោយនាំឱ្យចំនួនសរុបនៃផ្កាយរណបកើនឡើង ៧២ គ្រឿង ចំណែកឯក្រុមហ៊ុន SpaceX Starlink បានបាញ់បង្ហោះផ្កាយរណប ៣០០ គ្រឿងរួចជាស្រេច។ ក្រុមហ៊ុន OneWeb បានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងថ្មីៗរបស់ខ្លួនចូលទៅដងតារាវិថីពីតំបន់ Baikonur Cosmodrome ក្នុងប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃសៅរ៍ទី ២១ មីនា វេលាម៉ោង ១៧:០៦ នាទី។ ក្រុមហ៊ុននេះគឺជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនផ្កាយរណប SpaceX Starlink របស់លោកអេឡុន ម៉ាស និង មានគោលបំណងតែមួយ គឺនាំយកអ៊ីនធឺណេតល្បឿនលឿទៅកាន់សហគមន៍ជនបទ។ ក្រុមហ៊ុន OneWeb គ្រោងមានបណ្តាញដំបូងនៃផ្កាយរណប ៦៥០ គ្រឿងនៅក្នុងកញ្ចុំផ្កាយរណបដ៏ធំរបស់ខ្លួនក្នុងគោលបំណងផ្តល់ជូននូវលទ្ធភាពប្រើអ៊ីនធឺណេតទូទាំងពិភពលោក។ នាយកប្រតិបត្តិលោក អេឌ្រាន ស្តេកកែល និយាយថា ការផ្ទុះឡើងនៃមេរោគកូរ៉ូណាបានបង្ហាញពីភាពចាំបាច់ក្នុងការផ្តល់ជូនអ៊ីនធឺណេតល្បឿនលឿន ដែលអាចប្រើបានពីទីតាំងនៅឆ្ងាយបំផុត៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ក្រុមហ៊ុនអវកាសថ្មីថ្មោងរបស់អង់គ្លេស

 | 

OneWeb

 | 

បាញ់បង្ហោះផ្កាយរណបជាច្រើនគ្រឿងទៅដងតារាវិថីដើម្បីប្រជែងជាមួយក្រុមហ៊ុន

 | 

SpaceX

 | 

Starlink

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources