Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

អាម៉េរិក​ផ្តាច់ជំនួយ បន្ទាប់​ពី​មេដឹកនាំ​អា​ហ្វ​ហ្គានី​ស្ថានមិន​ចុះសម្រុង​គ្នា​

​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក កំពុង​ផ្តាច់ជំនួយ​ចំនួន​១​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​គំរាម​កាត់បន្ថយ​រាល់​គ្រប់​​ទម្រង់​ទាំងអស់​នៃ​កិច្ចសហប្រតិបត្តិការ បន្ទាប់ពី​ក្រុម​មេដឹកនាំ​គូ​ប្រជែង​របស់​ប្រទេស​នេះ មិន​បាន​យល់ព្រម​លើ​ការបង្កើត​រដ្ឋាភិបាល​ថ្មី​។​ ​ការសម្រេច​កាត់បន្ថយ​ជំនួយ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មីនា ដោយ​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​បន្ទាប់ពី​លោក​បាន​​ធ្វើ​ទស្សនកិច្ច​ជា​បន្ទាន់​ទៅ​កាន់​ទីក្រុង​កា​ប៊ុល​ដើម្បី​ជួប​ជាមួយ លោក អាស​រ៉ា​ហ្វ ហ្គានី និង​លោក អាប់​ឌុល​ឡា​ស អាប់​ឌុល​ឡាស​ដែលជា​គូប្រជែង​នយោបាយ​​នឹង​គ្នា​។ អ្នក​ទាំង​ពីរ ម្នាក់​សុទ្ធតែ​ប្រកាស​ខ្លួន​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ បន្ទាប់ពី​ការបោះឆ្នោត​ដែល​មាន​ជម្លោះ​កាលពី​ឆ្នាំមុន​។ លោក ម៉ៃ ផ​ម​ផេវ ​សង្ឃឹមថា​នឹង​បញ្ចប់​ភាពជាប់គាំង​នេះ ប៉ុន្តែ​មិន​អាច​ធ្វើទៅបាន​នោះទេ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏​ខ្លាំង​មួយ លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​រិះគន់​ខ្លាំងៗ ទៅលើ​បុរស​ទាំង​២​នេះ ដោយសារតែ​មិន​អាច​ធ្វើការ​ជាមួយគ្នា​និង​គំរាម​​កំហែង​ដល់​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយពេល​យូរ​បំផុត​របស់​អាម៉េរិក​នៅ​ក្នុង​ប្រទេស​នេះ​។​សហរដ្ឋ​អាម៉េរិក​គឺជា​អ្នកគាំទ្រ​ដ៏​សំខាន់​របស់​រដ្ឋា​​ភិ​បាលអា​ហ្វ​ហ្គានី​ស្ថាន​ចាប់តាំងពី​ខ្លួន​បាន​ចូលលុកលុយ ប្រទេស​នេះ​កាលពី​ឆ្នាំ ២០០១ និង​បាន​ផ្តួលរំលំ​ក្រុម​តា​លី​បង់ បន្ទាប់​ពី​ការវាយប្រហារ​ថ្ងៃទី​១១​ខែ​កញ្ញា​។​ ​លោក បាន​និយាយថា សហរដ្ឋ​អាម៉េរិក​មាន​ការសោកស្តាយ​យ៉ាង​ខ្លាំង​ដែល​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន និង អតីត​នាយក​ប្រតិបត្តិ​លោក អាប់​ឌុល​ឡា​ស ​អាប់​ឌុល​ឡា​ស បាន​ជូនដំណឹង​ដល់ លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ថា ពួកគេ​មិន​អាច​ឯកភាពគ្នា​លើ​រដ្ឋាភិបាល​ដែល​រួម​បញ្ចូល​គ្រប់​ភាគី​ដែល​​អាច​ឆ្លើយតប​ទៅនឹង​បញ្ហា​អភិបាលកិច្ច សន្តិភាព និង​សន្តិសុខ និង ផ្តល់​សុខភាព [ ]

Related news

Latest News
Hashtags:   

អាម៉េរិក​ផ្តាច់ជំនួយ

 | 

បន្ទាប់​ពី​មេដឹកនាំ​អា​ហ្វ​ហ្គានី​ស្ថានមិន​ចុះសម្រុង​គ្នា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources