Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

រដ្ឋសភា នឹងអនុម័តសេចក្តីព្រាងច្បាប់៣ទាក់ទងនឹងការសាងសង់​រោងចក្រអគ្គិសនីនៅខេត្តពីរ

ដោយៈសុផល/ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាលទាក់ទងនឹងការវិនិយោគលើការសាងសង់រោងចក្រអគ្គិសនីនិងការសាងសង់ខ្សែបញ្ជូនអគ្គិសនី​តង់ស្យុង នៅខេត្តកោះកុងនិង ឧត្តរមានជ័យ នឹងត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលើកយកមកពិភាក្សានិងអនុម័ត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែមីនា លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ដែលនឹងត្រូវឆ្លងការពិនិត្យពិភាក្សា និងអនុម័ត ក្នុងកិច្ចសម័យប្រជុំវិសាមញ្ញរដ្ឋសភានៅថ្ងៃទី២៦ ខែមីនានេះ មានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសមិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព៧០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង។ លោកបានបន្តថា៖ក្រៅពីនេះនៅមានសេចក្តីព្រាងច្បាប់ចំនួន២ទៀតគឺ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព២៦៥មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុង​២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្មនៅខេត្តឧត្តរមានជ័យមកអនុស្ថានីយសៀមរាបខាងកើត។ លោក ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្នើសុំការអនុម័តយល់ព្រមពីសភាដោយចាត់ទុកជាការប្រញាប់ [ ]

Related news

Latest News
Hashtags:   

រដ្ឋសភា

 | 

នឹងអនុម័តសេចក្តីព្រាងច្បាប់៣ទាក់ទងនឹងការសាងសង់​រោងចក្រអគ្គិសនីនៅខេត្តពីរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources