Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 16 days ago

សង្ឃ២អង្គចាក់គ្នា សុគតម្នាក់នៅវត្តឯខេត្តមណ្ឌលគិរី

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ សង្ឃ១អង្គព្រះជន្មជាង២០វស្សាបានដាច់ខ្យល់សុគតតាមផ្លូវ ក្រោយពេលត្រូវសង្ឃ1អង្គទៀតចាក់ដោយកាំបិត រងរបួសធ្ងន់។ ករណីមនុស្ស​ឃាតនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះបានកើតឡើងនៅចំនុចវត្តដេអេភូមិចុងផាង​ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ សមត្ថកិច្ចឱ្យដឹងថា ជនសង្សយ័ឈ្មោះធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ ជនរងគ្រោះឈ្មោះថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម។ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ជនរងគ្រោះបានបញ្ចូនទៅមន្ទីពេទ្យបង្អែកខេត្តដល់ពាក់កណ្តាលផ្លូវជនរងគ្រោះត្រូវបានស្លាប់បាយ់បង់ជីវិត។ សមត្ថកិច្ចថា មូលហេតុដែលបណ្ដាលឱ្យ មានជំលោះគឺទាស់សំដីគ្នាចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់កាប់ចាក់គ្នាតែម្ដងទៅ។បច្ចប្បន្ន ជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនយក មកប៉ុស្តិ៍ដេីម្បីកសាងសំណុំរឿងដើម្បីបន្តនិតិវិធី៕/B

Related news

Latest News
Hashtags:   

សង្ឃ២អង្គចាក់គ្នា

 | 

សុគតម្នាក់នៅវត្តឯខេត្តមណ្ឌលគិរី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources