Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

អ្នកជំងឺ​កូ​វីដ​១៩ពីរនាក់​ក្នុងចំណោម​៨​នាក់​បានជា​សះស្បើយ​ត្រូវ​ក្រុមគ្រូពេទ្យ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ

ដោ​យះ​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នៅ​ភូមិ​សុ​ភី​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​លោក​ងួន​រតនៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្តបាត់ដំបង​បាន​សាទរ​ដល់​អ្នកជំងឺ​COVID19​ចំនួន​២​នាក់​ដែល​បានជា​សះស្បើយ​និង​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ នៅ​ភូមិ​សុ​ភី​២​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​។​ ​លោក​អភិបាលខេត្ត​បាន​បញ្ជាកថា​«​អ្នកជំងឺ​ដែលមាន​ផ្ទុកមេរោគ​កូ​វីថ​ចំនួន​២​នាក់​ក្នុងចំណោម​៨​នាក់​ដែល​បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បានជា​សះស្បើយ​ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ឱ្យ​ត្រឡប់ទៅផ្ទះ​ជួបជុំ​គ្រួសារ​វិញ​តែ​បាន​ណែនាំ​ឱ្យ​គាត់​កុំអាល​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​មួយរយៈ​សិន​»​។​ ​លោក​បាន​បន្តថា​«COVID19​នេះ​មិនមែន​ផ្ទុះ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​គឺ​ជនជាតិខ្មែរ​យើង​ឆ្លង​ពី​ប្រទេស​គេ​មក​ស្រុក​ខ្មែរ​ក្នុង​ខេត្ត​មួយចំនួន​។ ដោយឡែក​ខេត្តបាត់ដំបង​ក៏មាន​អ្នក​ឆ្លង​ចំនួន​៨​នាក់​នេះឯង​»​។ ទោះជា​យ៉ាងណា​រដ្ឋបាលខេត្ត​និង​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19 ។​ដោយបាន​ត្រៀម​ជាស្រេច​បន្ទប់​ព្យាបាល​ជំងឺ​នេះ គឺ​នៅ​មន្ទីរពេទ្យ មាន ៣០​បន្ទប់ នៅ​សណ្ឋាគារ​ស្ព្រី​ង​ផាក​ទាំងពីរ​អគារ​មាន​១៥០​បន្ទប់​និង​សាលា​វិទ្យាល័យ​ព្រះមុនីវង្ស​មាន​៣០​បន្ទប់​ផងដែរ​៕S/ ​រូប​ថ​តះ​លោក​ងួន រត​នះ​អភិបាល​ចូលរួម​អបអរសាទរ​អ្នកជុំងឺ​២​នាក់​ដែលជា​សះស្បើយ​ ​ហើយ​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​

Related news

Latest News
Hashtags:   

អ្នកជំងឺ​កូ​វីដ​១៩ពីរនាក់​ក្នុងចំណោម​៨​នាក់​បានជា​សះស្បើយ​ត្រូវ​ក្រុមគ្រូពេទ្យ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources