Thursday 9 April 2020
Home      All news      Contact us      English
todaysharing - 15 days ago

អត់ខ្វល់លេងទឹកមុខដាក់ចំៗ! Zhao LiYing ក្ដៅក្រហាយ ព្រោះរឿងតារាសិស្សប្អូនអាងខ្នងធំចាយលុយទិញតួ?

នេះមិនមែនជាលើកទីមួយនោះទេ ដែលរឿងភាគថ្មី ”Legend Of Fei” របស់កំពូលតារាស្រីឆ្នើមប្រទេសចិន Zhao LiYing មានបញ្ហាឡើយ។ កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ តារាសម្ដែងស្រីរូបនេះក៏ ធ្លាប់បានបង្ហោះសារក្នុងបណ្ដាញសង្គម Weibo របស់ខ្លួន ដៀលចំៗ ឲ្យអ្នកដឹកនាំរឿងភាគនេះម្ដងរួចមកហើយ ដោយសារតែបែកគំនិតកែសាច់រឿងដើមរបស់គេពេកស្ទើរទាំងស្រុង។ កាលនោះសូម្បីតែអ្នកនិពន្ធរឿងប្រលោមលោកដើម និងតារាសម្ដែងប្រុសវ័យក្មេង Wang Yibo ដែលជាតួឯកប្រុសក៏សម្ដែងនូវការមិនពេញចិត្តផងដែរ។ ស្រាប់តែកាលពីថ្មីៗ នេះ ក៏មានលេចលឺនូវពត៌មានថា តារាស្រីជើងចាស់រូបនេះ មិនពេញចិត្តនឹងសិស្សប្អូនរបស់ខ្លួន តារាស្រី Zhou Jieqiong ដែលសម្ដែងជាតួរងក្នុងរឿងភាគមួយនេះ ព្រោះអាងមានខ្នងធំចំណាយ​លុយ​ទិញ​តួ។ នេះបើយោងតាមប្រភពពត៌មានចិន Sohu ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះក៏មានកម្រងរូបភាពក្រៅឆាកមួយចំនួន បានបែកធ្លាយក្នុងបណ្ដាញសង្គម Weibo ដែលបង្ហាញឲ្យឃើញនូវទឹកមុខសោះកក្រោះ និងមិនសប្បាយចិត្តរបស់តារាសម្ដែងស្រី Zhao LiYing ពេលនៅជិតនឹងតារាសម្ដែងស្រី Zhou Jieqiong។ ខណៈតារាស្រីរូបនេះសើចសប្បាយធម្មតាជាមួយតួសម្ដែងដទៃ ដែលជាហេតុធ្វើឲ្យមានពត៌មានកាន់តែចម្រោងចម្រាស់រវាងគ្នានឹងគ្នា។ មែនទែនទៅ ដំបូងរឿងភាគមួយនេះគ្រោងផលិតតែ ៥០ ភាគប៉ុណ្ណោះ តែក្រោយមកស្រាប់តែក្រុមអ្នកផលិតបានប្រកាសបន្ថែមចំនួន [ ] The post អត់ខ្វល់លេងទឹកមុខដាក់ចំៗ! Zhao LiYing ក្ដៅក្រហាយ ព្រោះរឿងតារាសិស្សប្អូនអាងខ្នងធំចាយលុយទិញតួ? appeared first on TodaySharing News.

Related news

Latest News
Hashtags:   

អត់ខ្វល់លេងទឹកមុខដាក់ចំៗ

 | 

LiYing

 | 

ក្ដៅក្រហាយ

 | 

ព្រោះរឿងតារាសិស្សប្អូនអាងខ្នងធំចាយលុយទិញតួ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources