Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

មន្ទីរ​ទេសចរណ៍​ណែនាំ​ម្ចាស់​ទីតាំង​ស្នាក់នៅ​,​អាហា​រដ្ឋា​ន​សុំចូល​រួមការ​ពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

​ដោយ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មួយចំនួនទៀត​សុំឱ្យ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​រីក​រាលដាល​ជាស​កល​នេះ​។​ ជាមួយគ្នានេះ​ម្ចាស់ផ្ទះ​សំណាក់​ភោជនីយដ្ឋាន​និង​សណ្ឋាគារ​មួយចំនួន​ក៏បានផ្ដល់​បទសម្ភាសន៍​ទាក់ទង​នឹង​ការចូលរួម​ធ្វើ​អនាម័យ​នៅតាម​កន្លែង​នីមួយៗ​។​ដោយ​ណែនាំ​ដល់​បុគ្គលិក​ក៏ដូចជា​ភ្ញៀវ​ទាំងអស់​ឱ្យ​យល់ដឹង​អំពី​ការសម្អាត​អនាម័យ​ដោយមាន​ការលាង​ដៃ​នឹង​សាប៊ូ​ឬ​អាកុល​មុន​និង​បរិភោគ​អាហារ ក៏ដូចជា​មុន​ចូល​សម្រាក​នៅក្នុង នៅក្នុង​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​។​ ​ក្នុងពេល​ផ្តល់​កិច្ចសម្ភាសន៍ ម្ចាស់​ភោជនីយដ្ឋាន​ចំការ​លាភ​, អារ​ហារ​ដ្ឋា​ន​ដំរី​ស​, និង​ម្ចាស់​សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន​សុវណ្ណ​ភូមិ​,​បាន​បញ្ជាក់ថា រាល់​ការចេញចូល​របស់​ភ្ញៀវ ត្រូវបាន​បុគ្គ​លឹក​គាត់​ណែនាំ និង​ផ្តល់ជូន​ពួក គាត់​នូវ​សាប៊ូ ទឹក​អនាម័យ​សម្អាត និង​ទឹក​អាល់កុល​ហ​លាងដៃ មុន​ចូល​អារ​ហារ​ដ្ឋា​ន ឬ​ស្នាក់នៅ​។​ ​ លោក​សេង​សាលី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ម្ចាស់​ហាង​នីមួយៗ​ត្រូវមាន​កន្លែង​លាងដៃ​និង​កន្លែង​ផ្តល់​ម៉ាស់​ហើយ​គួរតែរៀបចំ​នៅក្នុង​បរិវេណ​ភោជនីយដ្ឋាន​។​ជាពិសេស​នៅតាម​កន្លែង​នានា​ដូចជា​ទ្វា​ចូល​បង្គន់​បញ្ជរ​គិតលុយ​ជាដើម​។​មិនតែប៉ុណ្ណោះ​ត្រូវ​បង្កើន​ការយល់ដឹង​ដល់​ចុងភៅ និង​បុគ្គលិក​អនាម័យ​អំពី​ហានិភ័យ​នៃ​ការចម្លង​មេរោគ​ពី​ភ្នាក់ងារចម្លងមេរោគ​។​ ​គួររំលឹកថា ខេត្តកំពង់ឆ្នាំង​ត្រូវបាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​រកឃើញ​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​៣​នាក់ ដែល​ពួកគាត់​ទើប​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០​។ ក្រោយពេល​ពិនិត្យឃើញ​ហើយ​គណៈកម្មាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​បាន​យក​ពួកគាត់​ទៅ​ដាក់​ដាច់​។​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច​និង​បាន​ពិនិត្យ​ព្យាបាល​ពួកគាត់​យ៉ាង​យកចិត្តទុកដាក់ ដែល​មកដល់ ពេលនេះ​ពួកគាត់​មាន​អាកា​រៈ​ធូរស្បើយ​ច្រើន​ផងដែរ​៕S/​

Related news

Latest News
Hashtags:   

មន្ទីរ​ទេសចរណ៍​ណែនាំ​ម្ចាស់​ទីតាំង​ស្នាក់នៅ​

 | 

​អាហា​រដ្ឋា​ន​សុំចូល​រួមការ​ពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources