Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

អាជ្ញាធរ​ខេត្តកំពត​គ្រប់លំដាប់​ថ្នាក់​កំពុង​មមាញឹក​នឹង​ការងារ​ពីរ​ជា​ចម្ប​ង​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

ដោយ​បូកគោ​/​កំ​ពតៈ​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន​ក្នុង​ខេត្តកំពត​កំពុង​មមាញឹក​ជាមួយ​កិច្ចការងារ​ពីរ​ជា​ចាំបាច់​ពាក់ព័ន្ធ​សកម្មភាព​ទប់ស្កាត់ និង​កិច្ចការពារ​ការរីក​រា​ល​ដាល​ជំងឺ​កូ​វីដ​១៩​។​ ​លោក​វេជ្ជបណ្ឌិត​ញា​ប៊ុនថន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត​និង​ជា​អនុប្រធាន​គណៈកម្មការ​ខេត្ត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​ប្រាប់ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​ថា​ប៉ុន្មាន​ថ្ងៃនេះ​រដ្ឋបាល​ខេត្តកំពត​បាននិងកំពុង​មមាញឹក​ខ្លាំង​លើ​កិច្ចការងារ​ពីរ​ជា​ចម្បង​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩​។​ការងារ​ទាំងនោះ​គឺ​ការរៀបចំ​មណ្ឌល​បម្រុង​សម្រាប់​ទទួល​ពិនិត្យ​ព្យាបាល​ជនរងគ្រោះ​ដោយសារ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វីដ​១៩​និង​ការបញ្ជ្រាប​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ស្តីអំពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​គណៈកម្មការ​បានសម្រេច​ជ្រើស​យក​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ព្រះរាជ​សម្ភារ​ធ្វើជា​កន្លែង​សម្រាប់​ទទួល​ពិនិត្យ​និង​ព្យាបាល​ជនរងគ្រោះ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​បន្ថែម​លើ​នេះ​គណៈកម្មការ​ខេត្ត​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ក្រុង​ឃុំ​សង្កាត់​ឱ្យ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នោះ​។ ការចាប់​អនុវត្ត​ក្នុង​ភាព​បន្ទាន់​ចំពោះ​ករណី​ទាំងពីរ​ស្រប​ពេលដែល​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មក​ស្រុកកំណើត​វិញ​ដោយ​ក្នុងនោះ​ខេត្តកំពត​មាន​ប្រមាណ​ជាង​៣០០​នាក់​។​ លោ​កញា​ប៊ុនថន​បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​ជនជាតិ​ម៉ាឡេស៊ី​ពីរ​នាក់​ដែល​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ហើយ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​រហូតដល់​ល្ងាច​ថ្ងៃទី​២៤​ខែមីនា​នៅមាន​វិជ្ជមាន​តែ​ម្នាក់​ប៉ុណ្ណោះ​បន្ទាប់ពី​យក​សំណាក​ទៅពិនិត្យ​ជា​លើក​ទី​ពីរ​។ ពេលនេះ​កំពុង​ពិនិត្យ​បន្ត​សម្រាប់​ជនរងគ្រោះ​ម្នាក់ទៀត ហើយ​បើ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​នោះ​កិច្ចការ​ព្យាបាល​របស់​ម​ន្ត្រី​ពេទ្យ​ខេត្តកំពត​ទទួលជោគជ័យ​យ៉ាង​ធំធេង​បំផុត​៕S/​

Related news

Latest News
Hashtags:   

អាជ្ញាធរ​ខេត្តកំពត​គ្រប់លំដាប់​ថ្នាក់​កំពុង​មមាញឹក​នឹង​ការងារ​ពីរ​ជា​ចម្ប​ង​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources