Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

ខេត្ដ​សៀមរាប​ត្រៀម​កន្លែង​សម្រាប់​ដាក់​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ​១៩​ចំនួន​៤​អាគារ​មាន​ជាង​១៤០​បន្ទប់​

ដោយ​គូលែន​/​សៀមរាប​:​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ចាត់វិធានការ​បន្ទាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​កើតមានឡើង​គឺ​ការយ​កំណត់​យក​សាលារៀន​ដែល​កំពុង​បិទ​។​យក​អគារ​មួយ​ឬ​ពីរ​ដែលមាន​ច្រើន​បន្ទប់​រៀបចំ​បន្ទប់​រៀ​ប​ចំ​គ្រែ​ដើម្បី​ដំណើរការ​តែម្តង​ក្នុងការ​ព្យាបាល​អ្នកជំងឺ​ផ្ទុក​វីរុស​Covid19​។​ជាការ​ឆ្លើយតប​នឹង​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ដ​សៀមរាប​បាន​នឹង​កំពុង​រៀបចំ​អាគារ​សិក្សា​ចំនួន​៤​កន្លែង​ដែល​ស្មើនឹង​ជាង​១៤៣​បន្ទប់​សម្រាប់​ដាក់​ពល​រដ្ឋ​ដែល​សង្ស័យ​ខ្លង​ជំងឺ​ខូ​វីដ​១៩​។​ ​ លោក​ពិន​ប្រាកដ​អភិបាលរង​ខេត្ដ​សៀមរាប​បានឱ្យដឹង​ក្រោយពេល​ចុះ​ពិនិត្យ​ទីតាំង​អាគារ​សម្រាប់​ផ្ទុក​អ្នក​ឆ្លង​ខូ​វី​១៩​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​នេះ​ថា​ដើម្បី​អនុវត្តតាម​បទបញ្ជា​និង​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អាជ្ញាធរខេត្ត​បានកំណត់​នូវ​ទីកន្លែង​។​ដើម្បី​ត្រៀម​បង្ការ​សម្រាប់​ដាក់​អ្នក​សង្ស័យ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​១៩ ដោយ​រដ្ឋបាលខេត្ត ត្រៀម​បម្រុង​ក្នុងការ​ពិនិត្យ​ព្យាបាល អ្នកមាន​ជំងឺ​កូ​វីដ ១៩ មាន​ចំនួន​៤​ទីតាំង​បន្ថែមទៀត សរុប ១៤៣​បន្ទប់ ស្មើ ២៨៦​គ្រែ ។​ ​លោក ពិន ប្រាកដ បាន​និយាយថា ទីតាំង​បន្ថែមចំនួន​៤​នោះ​គឺមាន សាលា​គរុកោសល្យ និង វិ​ក្រឹ​ត​ការ​ខេត្ត មាន ២៥​បន្ទប់ ស្មើរ​នឹង ៥០​គ្រែ និង អន្តេវាសិកដ្ឋាន ចំនួន ២៨​បន្ទប់ ស្មើរ​នឹង​៥៦​គ្រែ និង ផ្ទះសំណាក់​គ្រូបង្រៀន មាន​៣០​បន្ទប់ ស្មើរ​នឹង​៦០​គ្រែ ព្រមទាំង​សណ្ឋាគារ​ញូ​រី​វើ​សាយ មាន ៦០​បន្ទប់ ស្មើរ​នឹង ១២០​គ្រែ ។ ​ ចំពោះ​ការផ្សព្វផ្សាយ​នេះ​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​កងក​ម្លាំ​ង​សមត្ថកិច្ច​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​សេចក្តីណែនាំ​តាម​ឧ​ឃោស​ន​ស័ព្ទ​តាម​រថយន្ត​រឺ​ម៉ក់​ជាដើម​ផងដែរ​។​លោក​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឱ្យ ចូលធ្វើ​អនាម័យ​ឱ្យបាន​ជាប្រចាំ​ថ្ងៃ​ដើម្បី​ការពារ​រីក​រាលដាល​នៃ​ការឆ្លង​មេរោគ​ខូ​វី​១៩​នេះ​៕S/ ​រូបភាព​: អាជ្ញាធរ​ខេត្ដ​សៀមរាប ត្រៀម​កន្លែង​សម្រាប់​ដាក់​ដោយឡែក​នៃ​អ្នក​ខ្លង​ជំងឺ​ខូ​វីដ​១៩ ចំនួន​៤​អាគារ​ស្មើរ​ជាង​១៤០​បន្ទប់​៕​គូលែន​

Related news

Latest News
Hashtags:   

ខេត្ដ​សៀមរាប​ត្រៀម​កន្លែង​សម្រាប់​ដាក់​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ​១៩​ចំនួន​៤​អាគារ​មាន​ជាង​១៤០​បន្ទប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources