Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែ​នាំឱ្យ​មន្ត្រីរាជការ​ប្រចាំ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ដែល​តែងតែ​បម្រើ​សេវាកម្ម​ផ្សេងៗ​ជូន​ដល់​ប្រជាពលរដ្ឋ​ត្រូវតែ​រស់នៅ​ស្អាត​ហូបចុក​ស្អាត​និង​មាន​កន្លែងធ្វើការ​ស្អាត​ផងដែរ​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩​។ ​លោក​អភិបាល​បាន​បញ្ជាក់ថា​៖​ចំពោះ​មន្ត្រីរាជការ​ដែល​បម្រើកា​រងារ​នៅ​រដ្ឋបាល​រាជធានី​បើ​មាន​ជំងឺ​ផ្សេងៗ​គឺអាច​ឈប់សម្រាក​បាន​រដ្ឋបាល​ភ្នំពេញ​មិនមាន​ការបង្ខំ​ឲ្យ​ធ្វើការ​ទាំង​ឈឺ​នោះទេ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ជូន​គ្រូពេទ្យ​ឱ្យទៅ​ព្យាបាល​បងប្អូន​ផងដែរ​។​ លោក​បញ្ជាក់ទៀតថា​៖​ការរស់នៅ​ស្អាត​ការហូបចុក​ស្អាត​ទីកន្លែង​ធ្វើការ​ស្អាត​និង​កន្លែង​ស្នាក់នៅ​ស្អាត​វា​នឹង​ឈ្នះ​នូវ​អ្វីៗ​ទាំងអស់​ពិសេស​ឈ្នះ​នៅ​មេរោគ​កូ​វីដ​១៩​នេះ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូរ​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩​ដោយ​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ​ចំពោះ​វិធី​នៃ​ការពាក់​ម៉ាស់​និង​ការប្រើប្រាស់​នៅ​អាកុល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបង្ហាត់បង្ហាញ​ពី​របៀប​នៃ​ការប្រើប្រាស់​នេះ​នៅតាម​បណ្ដា​ខណ្ឌ​សង្កាត់ ចំណុះឱ្យ​រដ្ឋបាល​រាជធានី​ផងដែរ ខណៈដែល​រដ្ឋបាល​ខណ្ឌ​ដូចជា​សង្កាត់​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការផ្ដល់សេវា​ជូន​ពួកគាត់​រាល់ថ្ងៃ​នោះ​៕S/​

Related news

Latest News
Hashtags:   

​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources