Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

អភិបាល​រាជធានី​ដាក់​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤​ចុះ​បិទ​បៀរហ្គាឌិន​ដែលមាន​នៅក្នុង​មូលដ្ឋាន​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​ដាក់បទបញ្ជា​ឱ្យ​អភិបាលខណ្ឌ​ទាំង​១៤​ចុះ​បិទ​បៀរហ្គាឌិន​ដែលមាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​។​ខណៈដែល​ជំងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​មិន​ថា​នៅលើ​ពិភពលោក​និង​ប្រទេស​កម្ពុជា​ទេ​ដែល​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​។​ ​ការដាក់​បទបញ្ជា​បែបនេះ​របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៥​មិនា​ឆ្នាំ ២០២០ គឺ​ក្រោយពី​ក្រសួងទេសចរណ៍​បានធ្វើ​សំណើរ​ទៅ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ដើម្បីឱ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​បិទ​បៀរហ្គាឌិន​នេះ​ជា​បណ្តោះអាសន្ន​បន្ថែមទៀត​។​ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ឱ្យមាន​ការបិទ​ខារ៉ាអូខេ​ក្លិប​កម្សាន្ត​ទាំងអស់​ទូទាំងប្រទេស​ហើយ​នោះ​។​ ​សូមបញ្ជាក់ថា ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល មេរោគ​កូ​វីដ ១៩ នេះដែរ​តប​តាម​បទបញ្ជា​ពី រាជរដ្ឋាភិបាល​កម្ពុជា​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ បានចាប់ផ្តើម​រើសយក​សណ្ឋាគារ​និង​សាលារៀន ព្រមទាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយចំនួន​សម្រាប់ធ្វើ​ជាក​ន្លែ​ង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​នេះ​នៅ​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​សរុប​៩៣​នាក់​ក្នុងចំណោម​នោះ​ក៏មាន​អ្នកជំងឺ​៦​នាក់​បានជា​សះស្បើយ​ដែលមាន​ជនជាតិ​ចិន​ម្នាក់​ជនជាតិ​អង់គ្លេស​១​នាក់ និង​ជនជាតិខ្មែរ​៤​នាក់​៕S/​

Related news

Latest News
Hashtags:   

អភិបាល​រាជធានី​ដាក់​បញ្ជា​ឱ្យ​ខណ្ឌ​ទាំង​១៤​ចុះ​បិទ​បៀរហ្គាឌិន​ដែលមាន​នៅក្នុង​មូលដ្ឋាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources