Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

​ឆេះ​ផ្ទះ​លក់​សាំង​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់​និង​របួស​

ដោយ​:​ឫទ្ធិ​ស័ក្តិ​+​ចាន់តូ​/​ភ្នំពេញ​៖​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់​និង​របួស​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​សាំង​នៅ​ជិត​ផ្សារ​ដេប៉ូ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​221​ផ្ទះ​លេខ​35A​ក្រុមទី​26B​ភូមិ​07​សង្កាត់​ផ្សា​ដេប៉ូ​ទី​2​ខណ្ឌទួលគោក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៥​ល្ងាច​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​។​បន្ទាប់ពី​អគ្គិភ័យ​កើតឡើង​ឃើញ​មាន​អភិបាលខណ្ឌ​ទួល​គោ​ករួ​ម​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បានមក​ជួយ​បាញ់​ពន្លត់​។​នៅវេលា​ម៉ោងជាង​៦​ល្ងាច​អគ្គិភ័យ​បាន​រលត់​។​ ​លោក​វរសេនីយ៍ឯក​ព្រហ្ម​យ៉​ន់​នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យដឹងថា​ក្នុង​ហេតុការណ៍​នេះ​គឺ​គួរឱ្យ​សោកស្ដាយ​ដោយ​បង្កឱ្យមាន​មនុស្ស​ចំណាស់​ម្នាក់​ស្លាប់​អាយុ​ប្រហែស​ជាង​៧០​ឆ្នាំ​នៅក្នុង​ផ្ទះកើតហេតុ​នៅ​ជាន់​លើ​និង​មនុស្ស​ប្រុស​ស្រី​៥​នាក់​។ ក្នុងនោះ ស្រី​៤​នាក់​និង​ប្រុស​ម្នាក់ រងរបួស​ធ្ងន់​ស្រាល​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ប្រភព​បាន​បន្តថា​មូលហេតុ​ធ្លាក់​ដប​សាំង​បណ្តាលឱ្យមាន​អគ្គិភ័យ​។​ប្រភេទ​សំណង់​ផ្ទះល្វែង ទំហំ​4​ម៉ែត្រ​x7​ម៉ែត្រ​។​ខូចខាត​សម្ភារ​ឆេះ​ផ្ទះ​លេខ​35A​ផ្នែក​ខាងក្រោម​ព្រមទាំង​សម្ភារ​ប្រើប្រាស់​នឹង​ប្រកប​អាជីវកម្ម​អស់ទាំង​ស្រុង​និង​ម៉ូតូ​ចំនួន​03​គ្រឿង​ហើយ​បាន​បណ្តាលឱ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ចំនួន​4​ផ្ទះ​ជាប់​គ្នា ។ ​ស្លាប់​មនុស្ស​ចំនួន​ម្នាក់​ឈ្មោះ​:​យ​ន​ស្រ៊ិ​ប​ភេទ​ស្រី​អាយុ​71​ឆ្នាំ​។​អ្នករបួស​ចំនួន​5​នាក់​ប្រុស​ឯ​ស្រី​ចំនួន​4​នាក់​។​ជនរងគ្រោះ​មានឈ្មោះ​:1-​អ៊ួ​ន​សារ៉ន​ភេទ​ប្រុស​អាយុ​41​ឆ្នាំ​មុខរបរ​ជាងកាត់ដេរ​។​2-​ស៊ូ ស៊ីថា ភេទ​ស្រី អាយុ 37​ឆ្នាំ មុខរបរ​កាត់ដេរ​។​3-​អ៊ួ​ន ភឿន​លី​លីហ្សា ភេទ​ស្រី​អាយុ​12​ឆ្នាំ​មុខរបរ​សិស្ស​។ 4-​អ៊ុន ភឿន​លី​លីកា ភេទ​ស្រី​អាយុ​8​ឆ្នាំ​មុខរបរ​សិស្ស​។​5-​គៀត​ឡាង​ភេទ​ស្រី​អាយុ​65​ឆ្នាំ​មុខរបរ​នៅផ្ទះ​។​ ​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ផងដែរ​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដើម្បី​បាញ់​ពន្លត់​ឱ្យ​ស្ថាពរ​អស់​រថយន្ត​ចំនួន​១២​គ្រឿង​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕S/​

Related news

Latest News
Hashtags:   

​ឆេះ​ផ្ទះ​លក់​សាំង​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់​និង​របួស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources