Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 15 days ago

​ចុះជួយ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​មីនាឆ្នាំ​២០២០​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​។​ ក្នុងនោះ​មានការ​ចូលរួម​ពី​អភិបាលស្រុក​ឆែប​បាន​ចុះជួយ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ពលី​ជីវិត​នៅក្នុង​សម័យ​សង្គ្រាម​ស្ថិតនៅ​ភូមិ​ឆែប​ក្រសាំង​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ក្នុងការ​សាងសង់​ផ្ទះ ជូន​គ្រួសារ​អតីតយុទ្ធជន​នា​គ្រានោះ​មាន​ចំនួន​ជិត ១០០​នាក់​។​ ​មេបញ្ជាការ​ផ្នែក​សឹក​រង​ឆែប​លោក​វរៈសេនីយ៍ត្រី​ឡុង​សុ​ធឿន​បាន​ប្រាប់​ឱ្យដឹងថា​ផ្ទះ​១​ខ្នង​ដែល​ត្រូវ​សាងសង់​ជូន​គ្រួសារ​អតីតយុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នាពេល​នេះ​គឺមាន​ទំហំ​ទទឹង​៥​ម៉ែត្រ​និង​បណ្តោយ​៦​ម៉ែត្រ​សង់​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​។​លោ​កថា​ផ្ទះ​១​ខ្នង​នេះ​សាងសង់​ជូន​ឈ្មោះ​ផុន​រី​ម ភេទ​ស្រី អាយុ ៦៥​ឆ្នាំ ជា​គ្រួសារ​ពលី រស់នៅក្នុង​មូលដ្ឋាន​ភូមិ ឃុំ​ខាងលើ​។​ ​រីឯ​ការសាងសង់​ផ្ទះ​១​ខ្នង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​អស់​៩​លាន​៥៥​ម៉ឺន​រៀល​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​លោក​វរសេនីយ៍ត្រី​ឡុង​សុ​ធឿន​បាន​បញ្ជាក់ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ការសាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​កម្ពុ​ជាស​ម្រា​ប់​នៅក្នុង​មូលដ្ឋាន​។ស្រុក​ឆែប​គឺមាន​ចំនួន​៩​ខ្នង​ផ្ទះ​និង​នៅ​៣​ខែ​ដើមឆ្នាំ​២០២០​នេះ​គឺ​សាងសង់​បាន​២​ខ្នង​បន្ថែមទៀត​ជា​លទ្ធផល​នៃ​ការសម្រេចបាន​លើ​ការសាងសង់​ទាំង​លើក​នេះ គឺមាន​ចំនួន ១១​ខ្នង​ផ្ទះ សម្រាប់​ស្រុក​ឆែប ខេត្តព្រះវិហារ​៕S/​

Related news

Latest News
Hashtags:   

​ចុះជួយ​សាងសង់​ផ្ទះ​ជូន​គ្រួសារ​អតីតយុទ្ធជន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources