Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

លោកស៊ីនិយាយថាប្រទេសចិនត្រៀមខ្លួនជំរុញកិច្ចសហប្រតិបត្តិការជាសកលនិងភាពជឿជាក់ប្រឆាំងនឹងកូវីដ១៩

ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាននិយាយកាលពីថ្ងៃពុធទី២៥មីនាថាចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយគ្រប់ភាគីផ្សេងទៀតដើម្បីបង្កើនការសម្របសម្រួលប្រឆាំងនឹងកូវីដ១៩ និងបង្កើនទំនុកចិត្តនៅក្នុងសហគមន៍អន្តរជាតិ។ លោកស៊ីបានថ្លែងបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់លោកស្រីអ៊ែនជេឡា មឺគែល នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំ G20 តាមរយៈវីដេអូខុនហ្វើរិនស្តីពីការឆ្លើយតបដោយមានការសម្របសម្រួលចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រធានាធិបតីចិនបានកត់សម្គាល់ថាលោកស្រីមឺគែលបានសម្តែងសម្មានចិត្តអាណិតអាសូរនិងការគាំទ្រដល់ភាគីចិន ហើយរដ្ឋាភិបាលអាល្លឺម៉ង់និងវិស័យផ្សេងៗនៅក្នុងប្រទេសចិនបានពង្រីកការជួយរបស់ពួកគេតាំងពីថ្ងៃដំបូងនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅក្នុងប្រទេសចិន ដោយនិយាយថា ប្រជាជនចិននឹងចងចាំរឿងនេះនៅក្នុងចិត្តជានិច្ច។ លោកស៊ីបាននិយាយថាប្រទេសអាល្លឺម៉ង់កំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺឆ្លងនេះ ហើយប្រជាជនចិនក៏មានអារម្មណ៍ដូចគ្នាដែរ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះអាល្លឺម៉ង់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះហើយមានឆន្ទៈបន្តផ្តល់ជំនួយក្នុងសមត្ថភាពរបស់ខ្លួន។ លោកក៏បានបញ្ជាក់ផងដែរថាអ្នកជំនាញចិននិងអាល្លឺម៉ង់បានសន្ទនាគ្នាតាមវីដេអូរួចហើយ ហើយអ្នកជំនាញអាល្លឺម៉ង់ក៏បានធ្វើដំណើរទៅប្រទេសចិនជាមួយក្រុមជំនាញរបស់អង្គការសុខភាពពិភពលោកដោយបន្ថែមថាចិនមានឆន្ទៈចែករំលែកបទពិសោធន៍នៃការបង្ការ ការគ្រប់គ្រង និង ការព្យាបាលជាមួយអាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងនិងថ្នាំព្យាបាល​និងរួមចំណែកដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាជននិងសន្តិសុខសាធារណៈទូទាំងពិភពលោក។ លោកស៊ីបានមានប្រសាសន៍ថា សូមឱ្យអ្នកអាចដឹកនាំប្រជាជនអាល្លឺម៉ង់យកឈ្នះលើជំងឺរាតត្បាតនេះឱ្យបានឆាប់ ។ លោកស៊ីនិយាយថា វីរុសនេះមិនស្គាល់ព្រំដែនទេនិងជាបញ្ហាប្រឈមទូទៅដែលមនុស្សជាតិកំពុងជួប។ លោកបានបន្ថែមថា គ្មានប្រទេសណាមួយអាចស្ថិតនៅឆ្ងាយពីជំងឺនេះឬរួចខ្លួនពីជំងឺនេះឡើយ។ លោកស៊ីនិយាយថា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ ចិននិងអាល្លឺម៉ង់ក៏ដូចជាចិននិងសហភាពអឺរ៉ុប (EU) បានបង្ហាញពីភាពរឹងមាំនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនិងបានបង្ហាញថាមពលវិជ្ជមាន។ ដោយកត់សម្គាល់ថាកិច្ចប្រជុំកំពូល G20 តាមរយៈវីដេអូខុនហ្វើរិនគ្រោងនឹងធ្វើឡើងនោះ លោកស៊ីបាននិយាយថាភាគីចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយគ្រប់ភាគីទាំងអស់រួមទាំងប្រទេសអាល្លឺម៉ង់ដើម្បីបង្កើនការសម្របសម្រួលនិងនិយាយក្នុងសំឡេងតែមួយដើម្បីការពារស្មារតីនៃការជិះលើទូកតែមួយនិងរួមគ្នាប្រយុទ្ធនឹងកូវីដ១៩ដើម្បីបង្កើនទំនុកចិត្តដល់សហគមន៍អន្តរជាតិ។ លោកក៏បានលើកឡើងផងដែរថាគ្រប់ភាគីទាំងអស់ត្រូវពិចារណាទាំងចំពោះពេលបច្ចុប្បន្ននិងពេលអនាគតវែងឆ្ងាយ សម្របសម្រួលផលប៉ះពាល់ក្នុងស្រុកនិងផលប៉ះពាល់ជាសកល ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ធ្វើឱ្យមានស្ថិរភាពទីផ្សារ ធានាកំណើន ជំរុញការងារនិងជីវភាពរស់នៅរបស់ប្រជាជន ហើយទន្ទឹមនឹងនោះ គឺជំរុញការបើកទូលាយទីផ្សារដើម្បីធានានូវការបើកចំហ ស្ថិរភាព និង សុវត្ថិភាពនៃបណ្តាញផ្គត់ផ្គង់ពិភពលោក៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

លោកស៊ីនិយាយថាប្រទេសចិនត្រៀមខ្លួនជំរុញកិច្ចសហប្រតិបត្តិការជាសកលនិងភាពជឿជាក់ប្រឆាំងនឹងកូវីដ១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources