Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

សមាជិក​តារា​កំប្លែង​នាយ ចាប​ចៀន ទទួលមរណៈភាព ក្រោយ​ឈឺធ្ងន់ធ្ងរ​ខ្លាំង​

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០២០ តារា​កំប្លែង​មួយរូប​ដែលជា​សមាជិក​តារា កំប្លែង​នាយ ចាប​ចៀន គឺ នាយ ប៉ោយ បានទទួល​មរណៈភាព​ហើយ​ក្រោយ​ឈឺធ្ងន់ធ្ងរ ខ្លាំង​អស់​រយៈពេល​យ៉ាងយូរ ។ ​តារា​កំប្លែង​នាយ ប៉ោយ ត្រូវ​បងប្អូន​សាច់​ញា​ត្តិ​និង​ក្រុម​តារា​នាំគ្នា​កើតទុក្ខ​សោកស្តាយ​ដែល បាត់បង់​តារា​រូបនេះ​ដោយសារតែ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រកាល​ពពី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០២០ ។ សព​របស់​តារា​កំប្លែង​រូបនេះ​ត្រូវបាន​ដឹក​ពី​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ទៅ​តម្កល់​នៅផ្ទះ​នៅឯ​ភ្នំ​បា​សិទ្ធ​វិញ​។ ​ទាំង​អ្នកសិល្បៈ​និង​តារា​ជាច្រើន​ដែល​រាប់អាន​និង​ស្គាល់​តារា​កំប្លែង​នាយ ប៉ោយ បាន​បង្ហោះ សារ​ថា ពិតជា​សោកស្តាយ​ណាស់​បានលឺ​ដំណឹង​ប្អូនប្រុស​ប៉ោយ​តារា​កំប្លែង​ប្រចាំ​នៅ​ទូរទស្សន៍ បាយ័ន​ក្នុង​កម្មវិធី​ផ្ទះ​សំណើច​សូម​ដួង​វិញ្ញាណក្ខន្ធ​ប្អូនប្រុស​នាយ​ប៉ោយ​សុំ​ទៅកាន់​សុខ​គតិ​ភព​កុំអោយ​លំបាក​ដូច​ជាតិ​នេះ​ទៀត​។ ​សូមបញ្ជាក់ថា ជា​រឿង​មួយ​គួរ​ឲ្យ​អាណិតអាសូរ ដោយ​តារា​កំប្លែង នាយ ប៉ោយ បាន​ធ្លាក់ខ្លួន ឈឺ​ធ្ងន់​រហូត​ខូច​ក្រលៀន​ទាំងពីរ ត្រូវ​ចំណាយ​ថវិកា​ច្រើន ខណៈដែល​មាន​ជីវភាព​ខ្វះខាត​។ ប៉ុន្តែ​ស្ថានភាព​ជម្ងឺ​របស់លោក​លែង​ទ្រាំទ្រ​បាន​រហូត​ទទួលមរណៈ ភាព​។ កន្លងមក​នាយ ប៉ោយ ត្រូវ​ទៅ​លាង​ឈាម​មួយអាទិត្យ​២​ដង ហើយ​ម្តងនោះ​ត្រូវ​ចំណាយ​ខ្ទង់​១០០​ដុល្លារ ។ នាយ ប៉ោយ ត្រូវបាន​នាយ ចាប​ចៀន អាណិត​និង​ជួយ​អោយបាន​សម្តែង​ក្នុង​កម្មវិធី “​ផ្ទះ​សំណើច​” គ្រាន់​បាន​ថវិកា​បន្តិចបន្តួច​ផ្សំគ្នា​បាន​មួយពេលៗ​យកទៅ​ព្យាបាល​ជម្ងឺ​៕ ដោយ​: បូ​រិ​ន

Related news

Latest News
Hashtags:   

សមាជិក​តារា​កំប្លែង​នាយ

 | 

ចាប​ចៀន

 | 

ទទួលមរណៈភាព

 | 

ក្រោយ​ឈឺធ្ងន់ធ្ងរ​ខ្លាំង​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources