Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បុរសម្នាក់ស្លាប់និងម្នាក់ទៀតរង របួស ខណៈជិះម៉ូតូហុងដាស្កុបពី បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក​ដួលបោកក្បាល

ដោយៈចាន់តូៈភ្នំពេញ៖ ម៉ូតូម៉ាកហុងដាស្កុបពី១គ្រឿងជិះគ្នា២នាក់បុកជាមួយម៉ូតូ​សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងទៀត កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងត្រង់ចំណុច ភូមិព្រៃសាលា ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូស្កូបពីម្នាក់ស្លាប់ភ្លាមៗ​នៅនឹងកន្លែងនិងម្នាក់ទៀតដែលជាអ្នករួមដំណើររងរបួស បន្ទាប់មកម៉ូតូ​សណ្ដោងរ៉ឺម៉កបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើនោះ​ឈ្មោះ​យ៉ន ដា អាយុ១៩ឆ្នាំ មុខរបរជាងស៊ុមរូបថត មានស្រុកកំណើតនៅខេត្ត​មណ្ឌលគីរី និងស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកម្នាក់ទៀតរងរបួសមិនស្គាល់អត្តសញ្ញណ។អ្នកទាំង២នេះជិះម៉ូតូ១គ្រឿង​ម៉ាកហុងដាស្កុបពីពណ៌សពាក់ផ្លាកលេខភ្នំពេញ1AY-8253 ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់បាន​ជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងខាងលើ លុះពេលទៅ​ដល់ត្រង់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងទៀតនៅខាងមុខ ហើយក៏បានបុក​ជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យ​ដួលបោកក្បាលផ្ទប់ថ្នល់ស្លាប់ភ្លាមៗម្នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសតែម្ដង។ ក្រោយពេលកើតហេតុ ម៉ូតូសណ្ដោងរ៉ឺម៉កបានបើករត់គេចទៅបាត់ស្រមោល​បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជយបានចុះទៅកាន់កន្លែងកើត​ហេតុ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕/Ha

Related news

Latest News
Hashtags:   

បុរសម្នាក់ស្លាប់និងម្នាក់ទៀតរង

 | 

ខណៈជិះម៉ូតូហុងដាស្កុបពី

 | 

បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក​ដួលបោកក្បាល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources