Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

រថយន្ត570បើកបុកម៉ូតូណៃហ៊ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ដោយៈចាន់តូ:ភ្នំពេញ : ជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើបមួយគ្រឿង មិនគោរពរច្បាប់ចរាចរណ៍បោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង​បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ៣១០កែងនិងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមបើក​រថយន្តស៊េរី​ទំនើបម៉ាក លុច្សសុីសLX.570 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AQ.5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើមិនគោរព ផ្លាកសញ្ញា ផ្លូវមិនមានអាទិភាព បានជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AC.9147 ជិះដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៥១​ទិសដៅពីជើងទៅត្បូង បុកពេញទំហឹងបណ្ដាលបុរសម្នាក់ជាម្ចាស់ម៉ូតូរង​របួសបាក់ជើង ហើយរថយន្តបង្កបានព្យាយាមបើករត់ប្រមាណជិតមួយ​រយម៉ែត្រទៅមុខលែងរួច រថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុកទាក់ទងទៅ​ជំនាញចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅការិយាល័យចរាចរណ៍​ផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕/Ha

Related news

Latest News
Hashtags:   

រថយន្ត570បើកបុកម៉ូតូណៃហ៊ត

 | 

បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources