Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ជាង​ធ្វើ​សក់​សម័យ​កូ​រ៉ូ​ណា ប្រើ​សុទ្ធតែ​ខែល​បាំង​ការពារ ព្រោះ​ខ្លាច​ឆ្លង​វីរុស​

​ជាង​ធ្វើ​សក់​ម្នាក់ ដែល​នៅតែ​ហ៊ាន​បន្ត​មុខរបរ​រក​ទទួលទាន​អំឡុងពេល​វីរុស​ផ្លូវដង្ហើម​ប្រភេទ ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ កំពុងតែ​ឆ្លង​រាតត្បាត​កក្រើក​ពេញ​ពិភពលោក​បាន​កែច្នៃ ឆត្រ​ធ្វើជា​ខែល​បាំង​ការពារ​ខ្លួន ព្រោះ​ខ្លាច​ឆ្លង​វីរុស​នេះ​ពី​ម៉ូយ​ដែល​មក​ធ្វើ​សក់​។ ​ ​ស្ត្រី​ជាង​ធ្វើ​សក់​ជនជាតិ​ហូ​ឡង់ នៅ​ហាង Bella Rosa Salon ស្ថិតក្នុង​ទីក្រុង​អូស (Oss) ភាគ​ខាងជើង​ទីក្រុង​អេ​ន​ហូ​វិ​ន (Eindhoven) ប្រទេស​ហូ​ឡង់​រូបនេះ​បាន​ចោះ​ប្រហោង​ឆត្រ សម្រាប់​ប្រឡង់​ភ្នែក និង​សម្រាប់​ស៊ក​ដៃ​ចូល​ដែល​មើលទៅ​ពិតជា​គួរឱ្យ​អស់សំណើច​។ ​ទោះជា​យ៉ាងណា ឃ្លី​ប​វីដេអូ​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយមាន​អ្នក​បង្ហោះ ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅជា​ង ៨២.០០០​ដង​គ្រាន់តែ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក​។ ​សូមបញ្ជាក់ថា បណ្ដា​ប្រទេស​នៅ​អឺរ៉ុប បាន​បិទ​ហាង​ធ្វើ​សក់​និង​កែ​សម្ផស្ស​អស់ហើយ​ដើម្បី ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​នេះ​៕ ប្រែ​សម្រួលៈ ខុម

Related news

Latest News
Hashtags:   

ជាង​ធ្វើ​សក់​សម័យ​កូ​រ៉ូ​ណា

 | 

ប្រើ​សុទ្ធតែ​ខែល​បាំង​ការពារ

 | 

ព្រោះ​ខ្លាច​ឆ្លង​វីរុស​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources