Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បុរសពីរនាក់ជិះម៉ូតូដេញស្ទាក់ វាយយុវជនពីរនាក់ដូចគ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ឯជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ដោយ:ម៉ារ៉ា:ភ្នំពេញ: បុរសម្នាក់ក្នុងចំណោមបក្ខពួក ពីរនាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឃាត់ខ្លួន ក្រោយពីបានជិះម៉ូតូមួយគ្រឿង ដេញស្ទាក់វាយយុវជនពីរនាក់បងប្អូនកំពុងជិះម៉ូតូបណ្តាលឲ្យបងរងរបួសធ្ងន់​ប្អូនរបួសស្រាល កាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចខាងលិចការ៉ាសសាំងតូតាល់ ប្រមាណជាង ១០០ ម៉ែត្រ​តាមបណ្ដោយផ្លូវ ១៩៦២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនដៃដល់ម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ មាស សារ៉ូ ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបុក្គលិកធ្វើការនៅក្រុមហ៊ុនមួយកន្លែង មានស្រុក​កំណើតភូមិឃ្លាំងសាំង​ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ចំណែកបក្ខពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះទី១/ ជាបងមានឈ្មោះ ឡេង សុខខុន ភេទប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្បែរកន្លែងកើតហេតុ(រងរបួសធ្ងន់)។ទី២/ប្អូនមានឈ្មោះ ឡេង សុខណាក់ ភេទប្រុស អាយុ ១៨ ឆ្នាំ​មុខរបរដូចគ្នា​ស្នាក់នៅជាមួយគ្នា(រងរបួសស្រាល)។ ជនរងគ្រោះត្រូវជាប្អូនបានឲ្យដឹងថា​ មុនកើតហេតុរូបគាត់ពីរនាក់បងប្អួន​បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ខ្មៅលាយទឹកក្រូច​ពាក់ផ្លាកលេខភ្នំពេញ1DF-4407ចេញពីកន្លែងធ្វើការនៅម្ដុំទំនប់កប់ស្រូវ​ក្នុងខណ្ឌព្រែកព្នៅ បំណងត្រឡប់មកផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦២ ទិសដៅពីលិចទៅកើត​លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែ​លេចមុខបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក [ ]

Related news

Latest News
Hashtags:   

បុរសពីរនាក់ជិះម៉ូតូដេញស្ទាក់

 | 

វាយយុវជនពីរនាក់ដូចគ្នាបណ្ដាលឲ្យរបួសធ្ងន់ម្នាក់

 | 

ឯជនដៃដល់

 | 

ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources