Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ចិន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្រុមទី​៣​ទៅកាន់ ប្រទេស​អ៊ីតាលី​

​អ្នកជំនាញ​វេជ្ជសាស្ត្រ​មួយក្រុម​មាន​គ្នា​១៤​នាក់ មកពី​ខេត្ត​ហ្វ៊ុយ​ជាន ប្រទេស​ចិន បាន​ធ្វើដំណើរ​តាម​ជើងហោះហើរ​ទៅកាន់​ប្រទេស​អ៊ីតាលី កាល​ព្រឹក​ថ្ងៃ​ពុធ​​ទី​២៥​មីនា​ដើម្បី​ជួយ​ប្រទេស​អឺរ៉ុប​នេះ ក្នុងការ​ការប្រយុទ្ធប្រឆាំង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ត​១៩ ។​ ​បេសកកម្ម​នៃ​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​នេះ នឹង​រួមបញ្ចូល​ទាំង​ការចែករំលែក​បទពិសោធ​ន៍​ក្នុង​ការការពារ​ជំងឺ​កូវី​ត​១៩ ការគ្រប់គ្រង​មន្ទីរពេទ្យ​និង​ការផ្តល់​​ពិសោធន៍​ដល់​ក្រុម​អ្នកជំនាញ​ក្នុងស្រុក​ព្រមទាំង​ការផ្តល់​ការប្រឹក្សា​ព្យាបាល​។ ​យន្តហោះ​ដែល​ដឹក​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​នេះ ក៏​បាន​ដឹក​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ចំនួន​ជិត​៨​តោន​ផងដែរ ដែល​រួមមាន​ឧបករណ៍​ជំនួយ​ដកដង្ហើម​ ឧបករណ៍​ធ្វើតេស្តិ៍​អាវពេទ្យ ម៉ាស់​វេជ្ជសាស្ត្រ ម៉ា​ស់មុខ ។​ ​កាលពី​មុន​នេះ ប្រទេស​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​ចំនួន​២​ក្រុម​ដែល​មាន​ចំនួន​សរុប​២២​នាក់ ជា​មួយ​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាង ២០​តោន​ដើម្បី​គាំទ្រ​ដល់​​ការប្រយុទ្ធ​ប្រឆាំង​របស់​អ៊ីតាលី​ក្នុងការ​ទប់ស្កាត់ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​ ​នៅ​ប្រទេស​អ៊ីតាលី គិត​ត្រឹម​ថ្ងៃ​អង្ការ​ទី​២៤​ខែ​មីនា ជំងឺ​កូវី​ត​១៩ បាន​សម្លាប់​មនុស្ស​ចំនួន​៦.៨២០​នាក់ ៕​ប្រែ​សម្រួល​៖​សុខា​/sn ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន ដែល​ធ្វើដំណើរ​ទៅ​អ៊ីតាលី​រៀបចំ​ឡើង​យន្តហោះ​មួយ នៅ​ខេត្តហ្វុយ​ជាន ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​ ​

Related news

Latest News
Hashtags:   

ចិន​បញ្ជូន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ក្រុមទី​៣​ទៅកាន់

 | 

ប្រទេស​អ៊ីតាលី​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources