Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បុរសម្នាក់លើកដែកមិនប្រយ័ត្ន ប៉ះចំខ្សែភ្លើងធំ ឆក់ស្លាប់ភ្លាមៗ​នៅស្រុកសង្កែ

ដោយៈគ្រញូងៈបាត់ដំបង៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗយ៉ាង​អាណោចអាធ័មកាលពីល្ងាចថ្ងៃថ្ងៃទី២៥ខែមីនាឆ្នាំ២០២០​ នៅ​ចំណុចក្រុមទី០២​ស្ថិតក្នុងភូមិអូសទូក​ ឃុំកំពង់ព្រៀង ស្រុកសង្កែខេត្តបាត់ដំបង។ លោកវ៉េ គឹមចត់ អធិការរងនគរបាលស្រុក​ទទួលបន្ទុកព្រហ្មទណ្ឌ​ បានឲ្យដឹងថាជនរង គ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់មានមាន ឈ្មោះ កាត់ គឹមសួ អាយុ៥៦ឆ្នាំ មុខរបរជាជាងធ្វើផ្ទះ​រស់នៅកន្លែងកើតហេតុ។ បើតាមសាក្សីបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ​ បានឡើងផ្សារដែកដើម្បីធ្វើដំបូលផ្ទះ។លុះក្រោយមកក៏បានអូសទាញដែក​ឡើងលើជិតដល់ ក៏ប៉ះនឹងខ្សែកាបភ្លើងធំដែលរត់តាមបណ្ដោយផ្លូវជាតិលេខ៥ បណ្តាលឲ្យស្រូបផ្ទុះឆក់ស្លាប់តែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យទៅ​តាមប្រពៃណី៕/Ha

Related news

Latest News
Hashtags:   

បុរសម្នាក់លើកដែកមិនប្រយ័ត្ន

 | 

ប៉ះចំខ្សែភ្លើងធំ

 | 

ឆក់ស្លាប់ភ្លាមៗ​នៅស្រុកសង្កែ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources