Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ការ​លាងដៃ ទឹក​លាងដៃ និង​ទឹក​បាញ់សម្លាប់​មេរោគ អាច​ការពារ​វីរុស​បាន​?

​ការ​លាងដៃ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ការពារ​ខ្លួន​អ្នក និង​គ្រួសារ​របស់​អ្នក​ពី​ជំងឺ​។​ ​ការ​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​យ៉ាងហោចណាស់ ២០ វិនាទី​ជាពិសេស ក្រោយពេល​កណ្តាស់ ក្អក ឬ​ញី​ស​សំបោរ ពេល​ទៅ​បន្ទប់ទឹក និង​មុនពេល​បរិភោគ ឬ​រៀបចំ​អាហារ​។​ ​ប្រសិនបើ​សាប៊ូ និង​ទឹក​មិនអាច​រកបាន សូម​ប្រើ​ទឹក​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​យ៉ាង ហោចណាស់ ៦០ ភាគរយ​។​ ​ចូរ​សម្អាត និង​សម្លាប់​មេរោគ​លើ​ផ្ទៃ​ដែល​អ្នកនឹង​ប៉ះ​ជា​ញឹកញាប់​ដូចជា តុ ដៃ​ទ្វារ តុ ទូរស័ព្ទ ក្តារ​ចុច​កុំ​ព្យូ​រ​ទ័​រ បង្គន់ ក្បាលម៉ាស៊ីន​លាងចាន​។​ល​។​ ​ប្រសិនបើ​របស់របរ​នានា​កខ្វក់ ចូរ​ព្យា​យ​តាម​សម្អាត​ឱ្យបាន​ស្អាត និង​ញឹកញាប់​ជាង​មុន ដោយ​ប្រើ​សាប៊ូ​បោក​ខោអាវ និង​ទឹក​កម្ចាត់​មេរោគ​ដែល​សមស្រប​៕ ដោយៈ health.com.kh

Related news

Latest News
Hashtags:   

ការ​លាងដៃ

 | 

ទឹក​លាងដៃ

 | 

និង​ទឹក​បាញ់សម្លាប់​មេរោគ

 | 

អាច​ការពារ​វីរុស​បាន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources