Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ភ្លើងឆេះព្រៃរាលឆេះដល់ដំណាំតាង៉ែនជាច្រើនដើមនិងទុយោ​ទឹកខូចខាត​អស់មួយចំនួនធំ

ដោយះគ្រញូងៈបាត់ដំបងៈកាលពីរសៀលថ្ងៃទី២៥ខែមីនាឆ្នាំ២០២០ នៅចំណុចភូមិសេរីវន្តឃុំអណ្តើកហែប ស្រុករតនមណ្ឌលខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលដោយមានភ្លើងឆេះព្រៃ ហើយរាលទៅឆេះរាលដាល​ដល់ដំណាំតាង៉ែនអស់ជាច្រើនដើមនិងទុយោទឹកមួយចំនួនធំ ដែលមាន​ម្ចាស់ឈ្មោះអឹង វិជាតិ ភេទប្រុសអាយុ ៥១ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង​ មកស្នាក់នៅធ្វើចម្ការនៅចំណុចកើតហេតុខាងលើ។ សមត្ថកិច្ច បានបន្តថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះកម្លាំង​អធិការដ្ឋាននគរបាលស្រុកបានចុះសហការជាមួយបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយអន្តរាគមន៍ពន្លត់ ដោយបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿងបាញ់​ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន១រថយន្តផងដែរទើបរលត់ទៅវិញ ដោយមិនរាលដាលដល់ចម្ការអ្នកដទៃ។ ក្រោយធ្វើការពន្លត់រួចរាល់ សមត្ថកិច្ចយើងរួមជាមួយ និងម្ចាស់ចម្ការបានចុះវាយតម្លៃទំហំនៃការខូចខាត ដោយក្នុងនោះពិនិត្យឃើញថា ខូចខាតដើមតាង៉ែនសរុបចំនួន ១២០ដើម ទុយោទឹកចំនួន ១២០ដើម ដែលសរុបស្មើនឹងទឹកប្រាក់ចំនួន ២៤លានរៀល៕/Ha

Related news

Latest News
Hashtags:   

ភ្លើងឆេះព្រៃរាលឆេះដល់ដំណាំតាង៉ែនជាច្រើនដើមនិងទុយោ​ទឹកខូចខាត​អស់មួយចំនួនធំ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources