Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

នាវាចម្បាំងអាម៉េរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់អំឡុងពេលឈ្លោះគ្នារឿងមេរោគកូរ៉ូណា

នាវាចម្បាំងអាម៉េរិកមួយគ្រឿងបានធ្វើដំណើរតាមច្រកសមុទ្រតៃវ៉ាន់ក្នុងសកម្មភាពមួយដែលធ្វើឱ្យរបបក្រុងប៉េកាំងខឹងយ៉ាងខ្លាំង ខណៈប្រទេសទាំងពីរកំពុងមានជម្លោះនឹងគ្នាជុំវិញជំងឺកូវីដ១៩។ កងនាវាប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកបានផ្ញើសារលើ Twitter នៅថ្ងៃព្រហស្បតិ៍ទី២៦មីនានេះ ដោយបញ្ជាក់ថា នាវាពិឃាតបំពាក់មីស៊ីលបញ្ជាទិស USS McCampbell បានបើកឆ្លងកាត់ច្រកសមុទ្រនេះកាលពីមួយថ្ងៃមុន។ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា នាវានេះកំពុងបំពេញ បេសកកម្មធម្មតា តាមរយៈផ្លូវទឹកដែលខ័ណ្ឌចែករវាងកោះស្វ័យគ្រប់គ្រងនេះនិងចិនដីគោក។ ការបើកឆ្លងកាត់របស់នាវានេះកើតឡើងនៅពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងចិន និងបន្ទាប់ពីប៉េកាំងបានបន្លាចកោះតៃវ៉ាន់ម្តងហើយម្តងទៀតជាមួយការសម្ញែងយន្តហោះយោធានិងនាវាចម្បាំង បើទោះជាមានការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ ប៉េកាំងនិងវ៉ាស៊ីនតោនបានចោទគ្នាទៅវិញទៅមកអំពីប្រភពដើមនៃវីរុសកូរ៉ូណា ដោយប្រធានាធិបតីដូណាល់ត្រាំបានធ្វើឱ្យប៉េកាំងខឹងជាខ្លាំង ដោយហៅមេរោគកូរ៉ូណាថា វីរុសចិន ។ ក្រុមមន្ត្រីជាន់ខ្ពស់ចិនក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមតបវិញដែរអំពីប្រភពដើមនៃមេរោគនេះថាវាចេញពីយោធាអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

នាវាចម្បាំងអាម៉េរិកបើកកាត់ច្រកសមុទ្រតៃវ៉ាន់អំឡុងពេលឈ្លោះគ្នារឿងមេរោគកូរ៉ូណា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources