Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ទូតអង់គ្លេសប្រចាំហុងគ្រីស្លាប់ដោយកូវីត១៩

ស្ទេវិន ឌិក អាយុ៣៧ឆ្នាំ ឯកអគ្គរាជទូតរងរបស់ចក្រភពអង់គ្លេសប្រចាំប្រទេសហុងគ្រី បានស្លាប់កាលពីថ្ងៃអង្គារទី២៤មីនា ក្រោយពិនិត្យឃើញមានវីរុសកូរ៉ូណា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឪពុកម្តាយរបស់ស្ទេវិន បាននិយាយថា«ស្ទេវិន កូនប្រុសជាទីស្រឡាញ់ បានលាចាកលោកហើយ។ពួកយើងស្លុតចិត្តណាស់ចំពោះការបាត់បង់កូនប្រុសនិងសុំភាពឯកជនក្នុងពេលដ៏សោកសង្រេងនេះ»។ ហុងគ្រី បានកត់ត្រាឃើញអ្នកឆ្លងវីរុសកូរ៉ូណា២២៦ករណី និង១០នាក់ស្លាប់។ ចំពោះមរណភាពនេះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស បាននិយាយថាលោកសោកសៅជាខ្លាំងចំពោះព័ត៌មាននៃការស្លាប់របស់លោក ស្ទេវិន ឌិក ដែលជា«អ្នកការូតលះបង់ មានជំនាញនិងមានទឹកចិត្តម្នាក់។អ្នកដែលស្គាល់លោកនឹងសោកស្តាយចំពោះការបាត់បង់នេះ»៕ប្រែសម្រួល៖វាសនា

Related news

Latest News
Hashtags:   

ទូតអង់គ្លេសប្រចាំហុងគ្រីស្លាប់ដោយកូវីត១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources