Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

អភិបាលរាជធានីអំពាវនាវឲ្យប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីកុំ​ជឿលើការបំផុសព័ត៌មានក្លែង​ក្លាយ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីភ្នំពេញហើយកុំជឿលើការបំផុសព័ត៌មានក្លែងក្លាយ។ ការអំពាវនាវបែបនេះរបស់លោកឃួង ស្រេង បានអ្វីឡើងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយក្រុមអ្នកព័ត៌មាន ក្រោយលោកបញ្ចប់ពិធីចែកម៉ាសនិងទឹកអាកុលលាងដៃជូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ មីនានៅសាលាក្រុងភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ អ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យបងប្អូនប្រជាពលរដ្ឋស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ លោកបន្តថា ប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងពាក្យថា បន្តិចទៀតនេះ មានបិទបឹងកេងកង មិនឱ្យជនបរទេសឆ្លងកាត់ ឬចេញចូល ។ ពាក់ព័ន្ធនឹងការបំផ្ទុះនូវព័ត៌មានគ្មានការពិតនេះ លោកឃួង ស្រេង បានបញ្ជាក់ឱ្យបងប្អូន ក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីកុំជឿ ទៅលើប្រពន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់” ។ នៅតាមបណ្តាញសង្គម ច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដ ដូច្នេះសូមឱ្យពិចារណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នាឱ្យបានច្បាស់លាស់ ។ [ ]

Related news

Latest News
Hashtags:   

អភិបាលរាជធានីអំពាវនាវឲ្យប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់

 | 

ត្រូវមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីកុំ​ជឿលើការបំផុសព័ត៌មានក្លែង​ក្លាយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources