Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់​៣ ដែលធានាដល់ការទូទាត់របស់រដ្ឋដល់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិ​សនី

ដោយៈសុផល/ភ្នំពេញ ៖ រដ្ឋសភា បានឯកភាពឲ្យរាជរដ្ឋាភិបាលធ្វើការធានាការទូទាត់ដល់ក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មីចំនួន៣ដែលមានអនុភាពសរុប៩៦៥មេហ្កាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ ស្យុង២៣០គីឡូវ៉ុល នៅភាគខាងជើងនៃប្រទេសកម្ពុជា។ អង្គរដ្ឋសភាចំនួន១០៩រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអនុម័តទាំងស្រុងជាលទ្ធផលអង្គសភាបានអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៣ ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលដល់ក្រុមហ៊ុនឯកជន ដែលបានវិនិយោគលើគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។ សេចក្តីព្រាងច្បាប់ទាំងបី ដែលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ បានអនុម័ត ជាឯកច្ឆន្ទនោះ មាន៖ ១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន [ ]

Related news

Latest News
Hashtags:   

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់​៣

 | 

ដែលធានាដល់ការទូទាត់របស់រដ្ឋដល់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិ​សនី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources