Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បារាំង​ដក​កងទ័ព​ចេញពី​អ៊ីរ៉ាក់ ចំ​ពេល​កងទ័ព​បង្កើន​ការជួយ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ត​១៩

​បារាំង​កំពុង​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រទេស​អ៊ីរ៉ាក់ ស្របពេល​ដែល​កងទ័ព​បារាំង​ត្រូវបាន​អំពាវនាវ​កាន់តែខ្លាំង​ឡើង​អោយ​ជួយ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូវី​ត​១៩​នៅ​ប្រទេស​បារាំង​របស់ខ្លួន​។​ ​នាយសេនាធិការ​បារាំង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​២៥​មីនា​ថា​បារាំង​កំពុង​ផ្អាក​ការបណ្តុះបណ្តាល​ប្រឆាំង​ភេរវកម្ម​របស់​​ខ្លួន​នៅ​ប្រទេស​អ៊ីរ៉ាក់​ហើយក៏​បាន​នាំយក​កងទ័ព​បារាំង​ដែល​ចូលរួម​ជាមួយ​ក្រុម​កង​ទ័ព​ចម្រុះ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អ៊ីរ៉ាក់​​មក​កាន់​ប្រទេស​បារាំង​វិញ​។​ ​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង​បាន​បើក​ប្រតិបត្តិការ​យោធា​ពិសេស​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខំប្រឹងប្រែង​​ព្យាបាល​ពួក​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​។ កងទ័ព​បារាំង​បាន​កសាង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​នៅ​ទីក្រុង​មុល​លូស​ភាគ​ខាងកើត​នៃ​ប្រទេស​បារាំង ជា​តំបន់​ ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ ដោយសារ​វីរុស​នេះ​នៅ​បារាំង​។​ ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ ប្រទេស​បារាំង មាន​ករណី​ឆ្លង​វីរុស​នេះ​សរុប​ជិត​២៦.០០០​នាក់​និង​មាន​មនុស្ស​ស្លាប់​ដោយសា​វីរុស​នេះ ជាង​១.៣០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​(​រូប​កណ្តាល​) ពិនិត្យមើល​មន្ទីរពេទ្យ​យោធា​មួយ នៅ​ទីក្រុង​មុល​លូស កាលពី​ថ្ងៃ​ពុធ​ ​

Related news

Latest News
Hashtags:   

បារាំង​ដក​កងទ័ព​ចេញពី​អ៊ីរ៉ាក់

 | 

ចំ​ពេល​កងទ័ព​បង្កើន​ការជួយ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ត​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources