Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT បង្ហាញទំនុកចិត្តដល់អតិថិជនពីស្ថានភាពបច្ចុប្បន្ន

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នដែលពិភពលោកកំពុងវាយលុកដោយមេរោគកូវីដ១៩ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT បានបង្ហាញពីកិច្ចសហការគ្នាជាធ្លង់មួយ លើគំនិតផ្តួចផ្តើមដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាលនៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ផងដែរ។ ការឆ្លើយតបទាំងនេះរួមមាន ការផ្តល់នូវភាពសំបូរបែប ជាមួយអត្ថប្រយោជន៏ច្រើន ល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម ដែលជាការជំរុញជាសកលសម្រាប់ការទូទាត់ប្រតិបត្តិការតាមអ៊ិនធើណិត ក៏ដូចជាការគាំទ្រដល់ក្រសួងសុខាភិបាលលើការប្រកាសជាសាធារណៈនិងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំការឆ្លើយតបរួមគ្នាដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធានាថាក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យនៅមានភ្ជាប់ទំនាក់ទំនង ហើយនិងឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ កិច្ចការនេះចាប់ផ្តើមឡើងបន្ទាប់ពីការបរិច្ចាគថវិការរបស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុនដែលមានចំនួនរហូតដល់ ៥០ ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាតដៃ និងឧបករវាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីការពារ បុគ្កលិក មន្រ្តីរាជការ អំឡុងពេលពួកគាត់បន្តប្រតិបត្តិការ។ ក្នុងសប្តាហ៍នេះដែរ សែលកាតបានប្រកាសដោយដាក់ចេញនូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ។ដោយឡែកអ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិត ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដងដល់អតិថិជនដែលមានស្រាប់ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជនឱ្យធ្វើការទូទាត់តាមអ៊ិនធើណេតដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។ [ ]

Related news

Latest News
Hashtags:   

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែកICT

 | 

បង្ហាញទំនុកចិត្តដល់អតិថិជនពីស្ថានភាពបច្ចុប្បន្ន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources