Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

​អា​ជាធរ​ចុះ​ពិនិត្យ​មណ្ឌល​សុវត្ថិភាព​៤​ទីតាំង​ត្រៀម​បម្រុង​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​១៩

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តព្រះវិហារ​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​និង​មន្ត្រី​ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២​។​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​សុវត្ថិភាព​,​សណ្ឋាគារ​,​ផ្ទះសំណាក់​គ្រូបង្រៀន​ទាំង​៤​ទីតាំង​ដែល​រដ្ឋបាលខេត្ត​ព្រះវិហា​រ​ត្រៀម​បម្រុង​សម្រាប​ដាក់​អ្នកជំងឺ​កូ​វីដ​១៩​។​ ក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​មណ្ឌល​សុវត្ថិភាព​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បាន​លើកឡើងថា​ទោះបី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​មាន​លំនឹង​ចំនួន​ថេរ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​នេះ​ក៏ដោយ​។​ក្នុងនាម​ថ្នាក់ដឹកនាំ​លោក​ក៏​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើយ៉ាងណា​មិនត្រូវ​មានកា​ធ្វេសប្រហែស​និង​មើលស្រាល​លើ​ករណី​មេរោគ​ដ៏​កាច​សាហាវ​មួយ​នេះ​បានឡើយ​។​ ​ ជាមួយគ្នា​នោះ​លោក​ប្រធាន​ក្រុមការងា​ក៏បាន​ណែនាំ​ក្រុមការងារ​ឱ្យ​ជួសជុល​បន្ទប់​ទឹកនឹង​បង្គន់​អនាម័យ​នឹង​អ​ណ្តូ​ទឹកស្អាត​ដែលមាន​ស្រាប់​ដើម្បី​ទុកជា​ការប្រើប្រាស់​នៅក្នុង​មណ្ឌល​សុវត្ថិភាព​ឱ្យបាន​ស្រេច​ជាមុន​ព្រោះ​ករណី​ទឹក​ប្រើប្រាស់​នេះ​វា​ជា​អាទិភាព​ចម្បង​បំផុត​។​ ​លោក​មាស​សុភា​ក៏បាន​លើកឡើង​និង​ណែនាំ​ដល់​មន្ត្រីរាជការ​ក៏​ដូច​ប្រជាពលរដ្ឋ​ថា​យើង​ត្រូវ​កាត់បន្ថយ​កា​ជួបជុំ​ណាមួយ​ដែល​មិនគួរ​ជួប​។​បើ​ក្នុងករណី​ជួបជុំ​ដោយ​ខានមិនបាន​នោះៗ​យើង​ត្រូវ​នៅ​គំលាត​ពីគ្នា​ឱ្យបាន​យ៉ាងតិច​ពី​១​ម៉ែ​តទៅ​២​ម៉ែត​ដើម្បី​បង្ការ​ទប់ស្កាត់បាន​នៃ​កា​ចម្លង​ពី​មេរោគ​ដ៏​កាច​សាហាវ​បានជា​យថាហេតុ​។​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ឩ​ប​ត្ថ​ម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៥​លាន​រៀល​ដល់​មណ្ឌល​សុវត្ថិភាព​តា​កឹង​ផងដែរ​៕S/​

Related news

Latest News
Hashtags:   

​អា​ជាធរ​ចុះ​ពិនិត្យ​មណ្ឌល​សុវត្ថិភាព​៤​ទីតាំង​ត្រៀម​បម្រុង​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources