Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ស្ត្រីឥណ្ឌាម្នាក់តាំងខ្លួនជាព្រះគ្រវីដាវដាក់ប៉ូលិស ត្រូវបានចាប់ដាក់គុក ក្នុងពេលឥណ្ឌាបិទប្រទេសទាំងមូល

ប៉ូលិសក្នុងប្រទេសឥណ្ឌាមិនបានត្រៀមខ្លួនសម្រាប់ការឈ្លោះទាស់ទែងគ្នា ដែលបានកើតឡើងនោះទេ ក្រោយនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី ប្រកាសបិទប្រទេស២១ថ្ងៃដើម្បីពន្យឺតការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង ៦០០ នាក់។ ប៉ូលិសក្នុងរដ្ឋអ៊ូតថាប្រាដេសបានជួបគ្រាលំបាក នៅពេលស្ត្រីម្នាក់តាំងខ្លួនជាព្រះបានព្យាយាមជំទាស់នឹងបទបញ្ជាបិទប្រទេស។ រឿងនេះកើតឡើង ខណៈស្ត្រីតាំងខ្លួនជាព្រះស្លៀកពាក់ឈុតប្រពៃណីសារីពណ៌ក្រហម បានគ្រវីដាវដាក់ប៉ូលិសនិងបដិសេធបញ្ឈប់កម្មវិធីជួបជុំបែបសាសនាហិណ្ឌូរបស់នាង។ ត្បិតប៉ូលិសព្រមានអំពីផលវិបាកធ្ងន់ធ្ងរ ក៏ស្ត្រីនោះនៅតែព្យាយាមជំទាស់នឹងបទបញ្ជារបស់ក្រសួងសុខាភិបាល។ ប៉ូលិសបានសម្រេចប្រើដំបងវាយបំបែកហ្វូងមនុស្ស និង ចាប់អូសស្ត្រីកាន់ដាវនោះបោះចូលក្នុងរថយន្តប៉ូលិសយកទៅដាក់គុក៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ស្ត្រីឥណ្ឌាម្នាក់តាំងខ្លួនជាព្រះគ្រវីដាវដាក់ប៉ូលិស

 | 

ត្រូវបានចាប់ដាក់គុក

 | 

ក្នុងពេលឥណ្ឌាបិទប្រទេសទាំងមូល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources