Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បញ្ហាខ្វះទឹកប្រើនៅវាលរេញកំពុងត្រូវបានដោះស្រាយ

ដោយៈប.ខុន/ភ្នំពេញ ៖ បញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅឃុំវាលរេញកំពុងត្រូ វ បានរួមគ្នាដោះស្រាយដោយរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ ធន ធានទឹកខេត្តនិងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតតាមរយៈការតភ្ជាប់បណ្តាញជំនួយ ពីកន្លែងផ្សេងនិងការដឹកជញ្ជូនតាមរថយន្តចែកចាយតាមខ្នងផ្ទះ។ លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ ទី២៦ខែមីនាឆ្នាំ២០២០ថា បញ្ហា ខ្វះទឹកស្អាតប្រើប្រាស់នៅឃុំវាលរេញ រដ្ឋបាល ខេត្តបានចាត់វិធានការច្រើនថ្ងៃមកហើយ ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើ ប្រាស់ឡើងវិញ ដោយចំពោះមុខបានប្រើប្រាស់រថ យ ន្ត ដឹកទឹកបង្ហូរចែកតាមផ្ទះ ដែល ខ្វះទឹកដោយមន្ទីរធនធានទឹកនិងបានជម្រុញដល់ក្រុមហ៊ុនផ្គត់ផ្គត់ទឹក ក្នុង តំបន់ឱ្យបង្កើនការដឹកជញ្ជូនមកផលិតបន្ថែមបន្ទាប់ពីប្រភពទឹកមានស្រាប់រីងអស់និងបានឱ្យធ្វើការភ្ជាប់បណ្តាញពីតំបន់ផ្សេងយកទឹកមកជួយបន្ថែមបណ្តោះអាសន្ន។ លោកអភិបាលខេត្តបានបញ្ជាក់ថា តំបន់ខ្វះទឹកនេះស្ថិតនៅក្នុងអាជ្ញាបណ្ណ ឯកជន ដែលពីមុនមកមិនធ្លាប់ខ្វះទេ តែដោយសារឆ្នាំនេះរាំងស្ងួតខ្លាំងធ្វើឱ្យអស់ ទឹកនៅក្នុងប្រភព។ ពេលនេះក្រុមហ៊ុនបានយកទឹកពីប្រភពផ្សេងមកជួយ ដោយ បូមបញ្ជូននិងដឹកតាមរថយន្តបញ្ចូលទៅកន្លែងផលិតមុននឹងបញ្ជូនទៅចែកចាយជាមួយគ្នានេះយើង(គួច ចំរើន)បានណែនាំឱ្យក្រុមភ្ជាប់ទឹកស្អាតពីតំបន់ អាជ្ញា បណ្ណ ផ្សេងមកជួយបណ្តោះអាសន្ន ដើម្បីជួយកាត់បន្ថយការខ្វះ។ លោកហេងសោភរិទ្ធប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះសីហនុ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹងនៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ថា ប្រជាពលរដ្ឋនៅឃុំ វាលរេញ ប្រមាណជា៤០០គ្រួសារនៅក្នុងចំណោមជាង១០០០គ្រួសារដែលខ្វះ ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ហើយដោយវិធាន ការរបស់រដ្ឋបាលខេត្ត ដោយឱ្យក្រុមហ៊ុនបង្កើនការដឹកជញ្ជូនទឹកទៅផលិតមុន នឹងចែកចាយតាមប្រព័ន្ធ។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បញ្ហាខ្វះទឹកប្រើនៅឃុំវាលរេញនេះ កើត ឡើងដោយសាររដូវប្រាំងនេះរាំងស្ងួតខ្លាំង [ ]

Related news

Latest News
Hashtags:   

បញ្ហាខ្វះទឹកប្រើនៅវាលរេញកំពុងត្រូវបានដោះស្រាយ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources