Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បន្លែ ត្រីសាច់គ្មានគីមី ត្រូវបានប្រជាពលរដ្ឋចូលទិញច្រើនឡើង ខណៈដែល ប្រជាពលរដ្ឋប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ស្របតាមទីផ្សារមួយ ចំនួនមិនមានអាជីវករលក់ដូរ ដោយ សារ តែមានការភ័យខ្លាចចំពោះការរីករាលដាលនៃការឆ្លងជំងឺ(COVid.19) នៅព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានបញ្ជាក់ថា តម្លៃផលិតផលកសិកម្មគ្មានសាធារតុគីមី (ផលិតផលសុវត្ថិភាព) ដែលតាំងលក់នៅក្នុងផ្សារសហគមន៍កសិកម្ម មិនមានការលក់តំឡើងថ្លៃ ឬក៏ កេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះទេ ខណៈអាជីវករមួយចំនួន បានបិទទ្វា ដោយសារតែការភ័យខ្លាចនូវការឆ្លងរាលដាល នៃជម្ងឺ(Covid 19) ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅតាមទីផ្សារមួយចំនួន អាជីវករបានឆ្លៀតលក់តំឡើងថ្លៃទំនិញ ត្រីសាច់បន្លែ និងកសិផលផ្សេងៗទៀត តែចំពោះផ្សារសហគមន៍កសិកម្ម ក្រោមការផ្តួចផ្តើមបង្កើតឡើងដោយ អភិបាលខេត្តកំពង់ឆ្នាំង លោកបានយកចិត្តទុកដាក់ អោយសមាជិកសហគមន៍ កសិកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ កុំប្រើប្រាស់សារធាតុគីមីទៅ លើបន្លែត្រីសាច់ ឬផលិតផលកសិកម្មអោយសោះ ព្រោះវាប្រឈមទៅនឹងសុខមាលភាពរបស់បងប្អូនប្រជាពល រដ្ឋ។ ដោយឡែកតម្លៃកសិផល ក៏ដូចជាផលិតផលកសិកម្ម(សុវត្ថិភាព)គ្មានសារធាតុគីមីលក់ក្នុងផ្សារសហគមន៍ គឺមិនមានការតំឡើងថ្លៃនោះទេ ព្រោះមន្ទីរកសិកម្ម អាជ្ញាធរខេត្ត សហការជាមួយសហគមន៍កសិកម្មនៅក្នុងខេត្តបានលក់តម្លៃធម្មតា ព្រោះការរក្សាតម្លៃអោយនៅថេរ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងពេលជម្ងឺរាតត្បាតជាសកលនេះកំពុងវាយលុកធ្វើអោយសេដ្ឋកិច្ចពិភពលោកមានការវឹកវរ។ លោកបន្តអោយដឹងទៀតថា ក្នុងនោះមន្ទីរកសិកម្ម លោកបានជំរុញអោយប្រជា កសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ត្រូវតែខិតខំដាំដុះបន្លែ [ ]

Related news

Latest News
Hashtags:   

បន្លែ

 | 

ត្រីសាច់គ្មានគីមី

 | 

ត្រូវបានប្រជាពលរដ្ឋចូលទិញច្រើនឡើង

 | 

ខណៈដែល

 | 

ប្រជាពលរដ្ឋប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources