Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

សម្តេចក្រឡាហោមជំរុញអាជ្ញាធររាជធានីខេត្តក្រុងធ្វើការផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺកូវីដ១៩

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញដល់អាជ្ញាធររាជធានីខេត្តក្រុងស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយនិងអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នៅវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត ជាសកល ខណៈដែលខេត្តឧត្តរមានជ័យ នៅពុំទាន់មានការឆ្លងនិងផ្ទុកមេរោគនេះក្តី។ ក្នុងដំណើរជំនួបសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃអង្គភាពនិងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនកម្ពុជា ថៃ ច្រកអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នូវព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស មេភូមិ ឃុំសង្កាត់ និងមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ការបង្ការនៃការឆ្លងវីរុសជំំងឺកូវីដ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចថ្លែងបន្តថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬមកពីបណ្តាប្រទេសនានា សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចប្រចាំច្រក មេភូមិ ឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយណែនាំដល់ពួកគាត់ រស់នៅដាច់ ដោយឡែកជាលក្ខណៈបុគ្គល រយៈពេល១៤ថ្ងៃ [ ]

Related news

Latest News
Hashtags:   

សម្តេចក្រឡាហោមជំរុញអាជ្ញាធររាជធានីខេត្តក្រុងធ្វើការផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺកូវីដ១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources