Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

កម្ពុជានធានា សន្តិសុខស្បៀង អាចបំពេញតម្រូវការប្រជាពលរដ្ឋបាន ទោះមានវិបត្តិនៃជំងឺកូវីដ១៩ ក៏ ដោយ

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ អំពីសន្តិសុខស្បៀងរបស់កម្ពុជារួមមាន អង្ករ បន្លែ ត្រី សាច់ នៅគ្រាដែលមានការរីករាលដាលនៃជំងឺកូវីដ១៩ ថាតើអាចបំពេញសេចក្តីត្រូវការ របស់ប្រជាជនបានទេ នៅពេលជំងឺនេះរីករាលដាលខ្លាំងនោះ ត្រូវបានលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបាន។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក វេង សាខុន បានបញ្ជាក់ថា ការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូក គោ មាន់ ទារ) ចិញ្ចឹមត្រី និងការដាំដុំបន្លែបង្ការ មានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។ លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថាមិនមានបញ្ហាអ្វី ដែលកើតឡើងទេ។ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង [ ]

Related news

Latest News
Hashtags:   

កម្ពុជានធានា

 | 

សន្តិសុខស្បៀង

 | 

អាចបំពេញតម្រូវការប្រជាពលរដ្ឋបាន

 | 

ទោះមានវិបត្តិនៃជំងឺកូវីដ១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources