Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

បញ្ជូនអ្នកកាសែត២នាក់ទៅតុលាការ

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សមកិច្ចជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ០២នាក់ដែលជាអ្នកកាសែត ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ។ សមត្ថកិច្ចបានឱ្យដឹងថាៈយោងតាមការអនុញ្ញាតធ្វើការបើកការស៊ើបអង្កេតបឋមលេខ ០២ អ.យ ចុះហត្ថលេខាដោយលោក ស៊ន មុនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ អនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ធ្វើការស៊ើបអង្កេតបឋមលើករណីបទប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយនគរបាល ឬយោធា និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ។ ប្រភពដដែលបានបន្តថាៈតាមពាក្យបណ្ដឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេសស្រី អាយុ ៣២ឆ្នាំ មុខរបេអាជីវករ មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយពីបានការអនុញ្ញាត មន្រ្តីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង បានកោះហៅជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ អុន សំអឿន (ឈ្មោះធ្លាប់ប្រើ ហង្ស [ ]

Related news

Latest News
Hashtags:   

បញ្ជូនអ្នកកាសែត២នាក់ទៅតុលាការ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources