Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

អាជ្ញាធរមានសមត្ថកិច្ចថា ការគ្រប់គ្រង់ត្រួតពិនិត្យបានម៉ត់ចត់ហើយ លើពលករនិងពលរដ្ឋលើការបង្ការការរីករាលដាលមេរោគកូវីត១៩

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ អាជ្ញាធរដែនដីនិងមន្ត្រីមានសមត្ថកិច្ចថា ការគ្រប់គ្រង់ ត្រួតពិនិត្យបានម៉ត់ចត់ហើយលើពលករនិងពលរដ្ឋលើការបង្ការការរីករាលដាលមេរោគកូវីត១៩ ។ លោកអ៊ុ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការរខេត្តបង្ការទប់ស្កាត់ការរីករាលដាលមេរោគ/ជម្ងឺកូវីត១៩ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនិងជាប្រធានគណកម្មការនេះថ្នាក់ជាតិដឹកនាំដោយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រូី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០ ខណៈចុះសួរសុខទុក្ខមន្ត្រីអាជ្ញាធរ កងកម្លាំងតាមបណ្តោយព្រំដែនកម្ពុជា ថៃក្នុងខេត្តបន្ទាយមានជ័យដែលធ្វើក្នុងនៅស្នាក់ការនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកអ៊ុ រាត្រី និយាយបន្តថា ៖ ក្នុងខេត្តនេះ មានពលករខ្មែរ ពិសេសពលករដែលធ្វើការនៅប្រទេសថៃ ហើយបង្ខំចិត្តខ្លួនឯងវិលត្រឡប់មកស្រុកកំណើតក្នុងខណៈពេលការផ្ទុះឡើងនិងរីករាលជាសាកលក្នុងនិងក្រៅប្រទេស និងការបិទព្រំដែន ។ លោកបានបន្តថា ៖ គិតត្រឹមថ្ងៃទី២៥ខែមីនា ក្នុងខេត្តបន្ទាយមានជ័យបានទួលពលករខ្មែរត្រឡប់ពីថចំនួន៩.២៩៦នសក់ /ស្រី៤.៥៥៣នាក់ ។ ក្នុងនោះមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលអន្តោប្រវេសន៍ កងកម្លាំង មន្ត្រីចត្តាឡីស័ក មន្ត្រីសុខាភិបាលនិងគ្រូពេទ្យបានចុះស្រង់ទិន្ន័យ គ្រប់គ្រង ត្រួតពិនិត្យតាមដានសុខភាព បាញ់កំដៅក្នុងខ្លួនរកការចម្លងមេរោគកូវីត១៩ បានចំនួន៥.៣៤៣នាក់ ។ នៅសល់ពីនោះ មន្ត្រីបាននឹងសកម្មចុះធ្វើការងារបន្ត ។ ឭមានសមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពជាតាមរយះគណកម្មការណែនាំអោយបង្កើនការគ្រប់គ្រង់ ត្រួតពិនិត្យម៉ត់ចត់លើពលករនិងពលរដ្ឋដើម្បីបង្ការការពារការរីករាលដាលមេរោគកូវីត១៩ ។ លោកអ៊ុ រាត្រី បន្តថា ៖ ក្នុងនោះដែរគណៈកម្មការខេត្តក៏បន្តអោយក្រុមប្រចាំការគ្រប់ថ្នាក់បង្កើនការផ្សព្វផ្សាយ អប់រំណែនាំពីវិធីបង្ការការពារការឆ្លងមេរោគ/ជម្ងឺនេះ [ ]

Related news

Latest News
Hashtags:   

អាជ្ញាធរមានសមត្ថកិច្ចថា

 | 

ការគ្រប់គ្រង់ត្រួតពិនិត្យបានម៉ត់ចត់ហើយ

 | 

លើពលករនិងពលរដ្ឋលើការបង្ការការរីករាលដាលមេរោគកូវីត១៩

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources