Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

កូរ៉េខាងត្បូងព្រមានបណ្តេញជនបរទេស និង ដាក់គុកពលរដ្ឋខ្លួន បើល្មើសវិធានការបង្ខាំងខ្លួនឯង១៤ថ្ងៃ

កូរ៉េខាងត្បូងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនាថាខ្លួននឹងបណ្តេញជនបរទេសខណៈពលរដ្ឋខ្លួនអាចប្រឈមនឹងការជាប់ពន្ធនាគារប្រសិនបើពួកគេរំលោភលើច្បាប់នៃការខ្លួនឯងនៅឯកោ បន្ទាប់ពីមានការកើនឡើងនៃការនាំចូលករណីកូវីដ១៩ពីបរទេស។ ក្រសួងសុខាភិបាលបាននិយាយថា កូរ៉េខាងត្បូងបានរឹតបន្ដឹងច្បាប់ចូលប្រទេសខ្លួនសម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសដែលផ្ទុះកូវីដខ្លាំងបំផុត ដោយតម្រូវឱ្យពួកគេឃុំខ្លួនឯងពីរសប្តាហ៍ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានរំលោភលើច្បាប់នៃការដាក់ខ្លួនឯងឯកោនៅចន្លោះថ្ងៃទី ១៣ និង ២៤ ខែមីនា។ ក្រសួងមិនបានបញ្ជាក់ពីសញ្ជាតិរបស់ពួកគេទេ។ លោក យូន ថេហូ អគ្គនាយកទទួលបន្ទុកគោលនយោបាយសុខភាពសាធារណៈនៃក្រសួងសុខាភិបាលបានប្រាប់សន្និសីទសារព័ត៌មានថា យើងនឹងអនុវត្តគោលការណ៍គ្មានការអត់ឱនដើម្បីចាត់វិធានការប្រឆាំងនឹងអ្នកដែលចាកចេញពីកន្លែងបង្ខាំងខ្លួនឯងដោយគ្មានហេតុផលស្របច្បាប់ ។ លោកបន្តថា ជនបរទេសនឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំហើយពលរដ្ឋកូរ៉េនឹងត្រូវរាយការណ៍ទៅប៉ូលិសដើម្បីដាក់ពិន័យនិងត្រូវបាត់បង់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលបានផ្តល់ឱ្យសម្រាប់អ្នកដែលបានអនុវត្តការដាក់ខ្លួនឯងនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ។ ជនជាតិកូរ៉េដែលរំលោភលើច្បាប់អាចជាប់ពន្ធនាគាររហូតដល់មួយឆ្នាំនិងពិន័យជាប្រាក់ ១០ លានវ៉ុន (៨.១០០ ដុល្លារ)។ កូរ៉េខាងត្បូងបានរាយការណ៍ករណីឆ្លងកូវីដ១៩ថ្មីចំនួន ១០៤ ករណីកាលពីថ្ងៃព្រហស្បតិ៍សម្រាប់រយៈពេល២ថ្ងៃជាប់គ្នា ដែលករណីនាំចូលពីបរទេសមានច្រើនជាងករណីឆ្លងក្នុងស្រុក។ នេះយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KCDC)។ ករណីឆ្លងថ្មីទាំងនេះបាននាំឱ្យករណីសរុបកើនឡើង ៩.២៤១ នាក់ និងអ្នកស្លាប់កើនឡើង ១៤២ នាក់។ លោកយូនបាននិយាយថា ក្នុងចំណោមករណីថ្មីទាំងនោះ មានជនជាតិកូរ៉េ ៥៧ នាក់មកដល់ពីបរទេស និងជនបរទេស ៨ នាក់ ហើយពលរដ្ឋកូរ៉េក្នុងស្រុកគឺ ៤៩ នាក់៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

កូរ៉េខាងត្បូងព្រមានបណ្តេញជនបរទេស

 | 

ដាក់គុកពលរដ្ឋខ្លួន

 | 

បើល្មើសវិធានការបង្ខាំងខ្លួនឯង១៤ថ្ងៃ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources