Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ ផ្សារឡេងទទួលបានការបញ្ជាក់ពីជំនាញ

ដោយ៖ បញ្ញាសាស្រ្ត/ភ្នំពេញ៖ផ្សារ​ទំនើប​​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា បាន​​ដាក់​ឲ្យ​ដំណើរ​ការ​សាក​ល្បង​​ជិត​កន្លះ​ខែ​មក​ហើយ ដោយ​ទទួល​បាន​គាំទ្រ​ជា​ខ្លាំង​ពី​បង​ប្អូន​ខ្មែរ​យើង ដោយសារ​តែ​ផ្សារ​មួយ​នេះ​ប្រមូល​ទិញ តែ​ផលិតផល​​ធម្មជាតិ របស់​កសិករ​ខ្មែរ លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ។ ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​ក្រុម​អ្នក​​ជំនាញ​ខាង​​​កសិកម្ម បាន​បង្ហា​​លក្ខណៈ​ពិសេសបន្លែ​ផ្លែ​ឈើត្រី​សាច់នឹង​ផលិតផល​ជា​ច្រើន​ទៀតដែល​កំពុង​តែ​ដាក់​លក់​រាល់​ថ្ងៃដល់​សាធារណជនតាម​រយៈ​សន្និសីទ​កាសែត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ ខែមិនា ឆ្នាំ ២០២០​នេះ នៅ​ទីតាំង​ផ្សារ​ទំនើប​អូរឡាំព្យា ជ្រុង​ខាង​ជើង ។ តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ជំនាញ ផលិតផល​ដែល​បាន​ដាក់​លក់​ក្នុង​ផ្សារ​ទាំង​អស់ ក្រុមហ៊ុន​បាន​ទិញ​ពី ប្រជាកសិករ​ស្ទើរ​គ្រប់​ខេត្ត ដោយ​នៅ​ក្នុង​នោះ​ក្រុម​​ការងារ​​​លើ​ជំនាញ​កសិកម្ម បាន​ចុះ​ទៅ​ដល់ ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ដែល​មាន​ការ​ដាំដុះ​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ ក្នុង​នោះ​ដែរ​បាន​ចង​ក្រង​ជា ភ្នាក់ងារ​ដាំ​បន្លែ​ផ្លែ​ឈើ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ សម្រាប់​ផ្គត់ផ្គង់​មក​ផ្សារ ដោយ​ខាង​ក្រុមហ៊ុន នឹង​ចាំ​ទទួល​ទិញ​កសិផល​​របស់​ពួក​គាត់ យក​មក​លក់​បន្ត​នៅ​តម្លៃ​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន។ ទន្ទឹម​គ្នា​នោះ​ដែរ បន្លែ​ផ្លែ​ឈើ​ក៏​ដូច​ជា ត្រី​សាច់ ដែល​បងប្អូន​កសិករ​ផលិត​មក​នោះ សុទ្ធតែ​ត្រូវ​​បាន​ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន។ ផ្សារ​​ទំនើប​មួយ​នេះ ទទួល​លក់​តែ​កសិផល​ធម្មជាតិ​ខ្មែរ​ទេ ផលិតផល​​នាំ​ចូល​ពី​ក្រៅ​ប្រទេស​អត់​ទទួល​លក់​ទេ មុន​ដាក់​លក់​យើង​សុទ្ធតែ ធ្វើតេស្ត​ជា​មុន​សិន បញ្ជាក់​ថា គ្មាន​ជាតិ​គីមី ទើប​អាច​យក​មក​ដាក់​លក់​ក្នុង​ផ្សារ​បាន ហើយ​បើ​ក្រុម​កសិករ​ជា​មួយ​ណា ដាំ​យក​មក​លក់​ឲ្យ​យើង ពិនិត្យ​ឃើញ​មាន​ជាតិ​គីមី យើង​ឈប់​ទទួល​ទិញ​​ពី​ពួក​គាត់​យក​មក​លក់​ហើយ ដោយ​​ក្រុម​ហ៊ុន បាន​ប្រកាន់​ភ្ជាប់ នៅ​គោលការណ៍​ជា​គោល​​ធំ​មួយ​ [ ]

Related news

Latest News
Hashtags:   

​កសិផល​ធម្មជាតិ

 | 

របស់​​កសិករ​ខ្មែរ

 | 

ផ្សារឡេងទទួលបានការបញ្ជាក់ពីជំនាញ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources