Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

​បញ្ជូន​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​បុក​និង​កិន​មនុស្ស​ស្លាប់​២​នាក់​ទៅ​តុលាការ​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​ដែល​បើក​បុក​ហើយ​កិន​ផ្ដាច់ជីវិត​មនុស្ស​ស្លាប់​យ៉ាង​អាណោច​អធម៌ ២​នាក់​ប្ដី​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​តុលាការ នៅ​រសៀល​ថ្ងៃទី ២៦​ខែមីនា ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​ឈ្មោះ​ស៊ឹម​ពន្លក​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជា​អ្នកបើករថយន្ត​ធុន​ធ្ងន់​ដឹក​ដែក​របស់​ក្រុមហ៊ុន​ជីបម៉ុង ។​ សមត្ថកិច្ច​បញ្ជាក់ថា​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នៅ​ចំណុច​ស្តុ​ប​(៨៨៨៨)​តាម​បណ្ដោយ​ផ្លូវ​២១៧​កែង​ផ្លូវ​៥០​ម៉ែត្រ​ក្នុង ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​សមត្ថកិច្ច​បន្តថា​មុនពេល​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង គេ​ឃើញ​បុរស​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-1752 តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ត្បូង​មក​ជើង​ដោយមាន​កញ្ចប់​បាយ​មួយ​ផង​។​លុះ​មកដល់​ចំណុចកើតហេតុ​ជនរងគ្រោះ​បាន​ឈប់​ស្តុ​ប​ភ្លើង​ក្រហម​ដើម្បី​រង់ចាំ​ភ្លើង​ខៀវ​ធ្វើដំណើរ​បន្ត​។​ ខណៈដែល​ជនរងគ្រោះ​កំពុងតែ​ឈប់​នោះ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ដឹក​ដែក របស់​ក្រុមហ៊ុន ខេ ស៊ី​មិន ពាក់​ស្លាក លេខ កោះកុង 3A-0390 បើកបរ​ដោយ​បុរស​ឈ្មោះ​ស៊ឹម​ពន្លក​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង រួច​កិន​ជនរងគ្រោះ​ទាំង​២​នាក់​ស្លាប់ យ៉ាង​អាណោច​អធម៌ ភ្លាមៗ ។ ​ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​គេច​ទាំង​ម៉ូតូ​នៅក្រោម​រថយន្ត​អូស​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​ត្រូវ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញចាប់​អ្នកបើក​បរបាន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រួច​ប្រគល់ឱ្យ​ជំនាញ​ចរាចរ​ផ្លូវគោក​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា សព​ជ​រងគ្រោះ​ទាំងពីរ​នាក់​ខាង​ទី​១. ឈ្មោះ សុខ ចាន់ធូ ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ លក់ដូរ (​ត្រូវជា​ប្រពន្ធ​), ទី​២. ឈ្មោះ រុន រាប ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ [ ]

Related news

Latest News
Hashtags:   

​បញ្ជូន​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​បុក​និង​កិន​មនុស្ស​ស្លាប់​២​នាក់​ទៅ​តុលាការ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources