Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

សម្ដេច​ក្រឡាហោម​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​តាម​ច្រកទ្វារព្រំដែន​បាត់ដំបង​និង​ប៉ៃលិន​

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​នៅ​សាលាស្រុក​កំរៀង​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​អង្គភាព​និង​ស្ថាប័ន​នានា​ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​ច្រកទ្វារព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​និង​ខេត្ត​ប៉ៃលិន ។​ ​ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា​វត្តមានរ​បស់​សម្ដេច​និង​ថា្នក់​ដឹកនាំ​ផ្សេងទៀត​ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ​គឺជា​ការចូលរួមចំណែក​ផ្ដល់​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​តាម​បណ្ដា​អង្គភាព​នៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ​ទាំង​នៅ​ខេត្តបាត់ដំបង​និង​ប៉ៃលិន​។​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​ខ្លាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ដែល​ពេលនេះ​បាន​ក្លាយជា​វិបត្តិ​ធ្ងន់ធ្ងរ​របស់​ពិភព​កលោក​។​ សម្ដេច​បាន​បន្តថា​ជំងឺ​កូ​វីដ​១៩​កំពុង​រីក​រាលដាល​នៅ​បណ្ដា​ប្រទេស​ស្ទើរតែ​ទាំងអស់​លើ​ពិភពលោក​ពិសេស​នៅ​តំបន់​អឺរ៉ុប​អាមេរិក​និង​ម​ជ្ឈឹ​ម​បូព៌ា​។​បន្ទាប់ពី​ប្រទេស​ចិន​មាន​សភាព​ធូរស្រាល​នោះ​នៅពេលនេះ​តំបន់​អាស៊ាន​ទាំង​១០​ប្រទេស​សុទ្ធ​តែមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ទាំងអស់​។​សម្ដេច​បានបញ្ជាក់​អំពី​ការសម្រេចចិត្ត​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ​ដើម្បី​អនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​បន្ទាប់ពី​បាន​បិទ​ការដ្ឋាន​ការងារ​មួយចំនួន​ធ្វើឱ្យ​ពលរដ្ឋ​ថៃ​នៅ​ទំនេរ​ហើយ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ទីនោះ​ក៏​ទំនេរ​អត់​ការងារ​ធ្វើ​ដែរ​។​ ​សម្ដេច​បាន​ពន្យល់ថា​ដោយរ​អត់​ការងារ​ធ្វើ​និង​ភ័យខ្លាច​ពី​ជំងឺ​កូ​វីដ​១៩​ផង​នោះបាន​ចាប់ផ្ដើម​សំរុក​នាំគ្នា​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នា​ប៉ុន្មាន​ថ្ងៃមុន​ដែល​ធ្វើឱ្យ​អាជ្ញាធរ​ច្រកទ្វារព្រំដែន​ជួប​ការលំបាក​ក្នុងការ​ពិនិត្យ​សុខភាព​ពួកគាត់​ពេល​ឆ្លង​ព្រំដែន​។​ដោយសារ​ពួកគាត់​បានធ្វើ​ដំណើរ​ដ​ល់​ស្រុកកំណើត​។​សម្ដេច​បាន​សុំ​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​ណែនាំ​អាជ្ញាធរខេត្ត​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ភូមិ​-​ឃុំ ត្រូវ​គ្រប់គ្រង​វត្តមាន​ពួកគាត់​ឱ្យបាន និង​ស្នើឱ្យ​ពួកគាត់​នៅ​ដោយឡែក​១៤​ថ្ងៃ​សិន​។​ ​ពាក់ព័ន្ធ​នឹង​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​របស់​រដ្ឋាភិបាល​ថៃ សម្ដេច​បាន​មានប្រសាសន៍ថា ប្រសិនបើ​មាន​ពលរដ្ឋ​ខ្មែរ​យើង​បន្តធ្វើ​ដំណើរ​ចូលមក​ប្រទេស​វិញ​នោះ​គឺ​រាជរដ្ឋាភិបាល​យើង​មិនអាច​ទប់ស្កាត់​ពលរដ្ឋ​យើង​មិនឱ្យ​វិល​មកវិញ​បានទេ​។​សម្ដេច​បាន​ណែនាំ​ឱ្យ​ត្រៀម​ទទួល​ស្វាគមន៍​ពួកគាត់​ដោយ​ប្រកាន់​អ​កប្ប​កិរិយា​ថ្លៃថ្នូរ​សុភាពរាបសារ​និង​ទន់ភ្លន់​។​ប៉ុន្តែ​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់​តាម​ក្បួន​សុខាភិបាល​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ពួកគាត់​និង​ក្រុមគ្រួសារ​គាត់​។​ជាមួយគ្នានេះ​ក៏ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរខេត្ត​ខាង​ភាគី​ថៃ​ផងដែរ​។​ ​សម្តេច​បាន​បន្តថា​ពាក់ព័ន្ធ​ការងារ​អប់រំ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​ការពារ​ខ្លួន​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​។​សម្តេច​បាន​កោតសរសើ​រ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ទាំងអស់​ដែល​បានរៀបចំ​ចាក់ផ្សាយ​សារ​អប់រំ​ចល័ត​ដល់​គ្រប់​ភូមិ​ឃុំ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ហើយ​នាំគ្នា​ការពារ​កុំ​ឲ្យ​ជំងឺ​នេះ​បន្ត​រីករ​សល​ដាល​តទៅទៀត​៕S/ ​រូប​ថ​តះ​សម្តេច​ក្រឡាហោម​ជួប​សំណេះ​ដំណាល​ជាមួយ​អជ្ញាធរ​ខេត្តបាត់ដំបង​និង​ខេត្ត​ប៉ៃលិន​នៅ​ស្រុក​កំរៀង​

Related news

Latest News
Hashtags:   

សម្ដេច​ក្រឡាហោម​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​តាម​ច្រកទ្វារព្រំដែន​បាត់ដំបង​និង​ប៉ៃលិន​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources