Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

នី​ហ្សេ​រី​យ៉ា​ទទួល​ឧបករណ៍​ធ្វើតេស្តិ៍​កូវី​ត​១៩ និង​អាវ​ពេទ្យ​ជាច្រើន​ពី​មហាសេដ្ឋី​ចិន

​ប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ថ្ងៃ​ពុធ​ទី​២៥​មីនា​បាន​ទទួល​ឧបករណ៍​ធ្វើតេស្តិ៍​រក​វីរុស​កូរ៉ូណា​និង​អាវពេទ្យ​ជាច្រើន​ពី​បុរស​មាន​បំផុត​របស់​ចិន គឺ​លោក ជែក​ម៉ា ដើម្បី​​ជួយ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូវី​ត​១៩ ដែល​រហូត​មកដល់ពេលនេះ សម្លាប់​មនុស្ស​ម្នាក់​និង​ឆ្លង​វីរុស​នេះ​ចំនួន​៤៥​នាក់​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​​នៅ​អាហ្វ្រិក​នេះ​។​ ​មន្ត្រី​សុខាភិបាល​នី​ហ្សេ​រី​យ៉ា បាន​ប្រាប់ សារព័ត៌មាន​AFP ថា​ប្រទេស​នេះ​បាន​ទទួល​ម៉ាស់​មុខ​ចំនួន​១០០.០០០ អាវ​ពេទ្យ​១.០០០​សម្រាប់ និង​ឧបករណ៍​ធ្វើ​​តេស្តិ៍​ចំនួន ២០.០០០ ឈុត ។​ ​លោក​ជែក​ម៉ា​ដែលជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​Alibaba បាន​ប្តេជ្ញា​បរិច្ចាគ​សម្ភារៈ​និង​ឧបករណ៍​ពេទ្យ​ក្នុង​បរិមាណ​ជាច្រើន​ប្រហែលៗ​គ្នា​ដល់​ប្រទេស​ទាំង ៥៤ ​នៅ​ទ្វីបអាហ្វ្រិក​៕​ប្រែ​សម្រួល​៖​សុខា​ ​ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ពុធ​បាន​ទទួល​ឧបករណ៍​ធ្វើតេស្តិ៍​និង​អាវពេទ្យ​ជាច្រើន​ពី​មូលនិធិ​របស់​លោក ជែក​ម៉ា​ ​

Related news

Latest News
Hashtags:   

នី​ហ្សេ​រី​យ៉ា​ទទួល​ឧបករណ៍​ធ្វើតេស្តិ៍​កូវី​ត​១៩

 | 

និង​អាវ​ពេទ្យ​ជាច្រើន​ពី​មហាសេដ្ឋី​ចិន

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources