Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

មន្ត្រី​ជំនាញ បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​រថយន្ត​ពាណិជ្ជកម្ម​ឆ្លងកាត់​ច្រកទ្វារព្រំដែន​ចាំ​យាម

អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​កំពុង​ប្រចាំការ​នៅ​តំបន់​ច្រកទ្វារព្រំដែន​ចាំ​យាម​បាន​នឹង​បង្កើន​ការយកចិត្តទុកដាក់​បំ​ផុត​ទៅ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​តាមរយៈ​បាញ់សម្លាប់​មេរោគ​លើ​ក្រុម​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ពាណិជ្ជកម្ម​ធ្វើដំណើរ​ឆ្លងកាត់​ចូលមក​ខេត្តកោះកុង​។​ ​លោក​សុវណ្ណ​ប៊ុនធឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦​ខែមីនា​ថា​២​ថ្ងៃ​មកនេះ​ក្រុម​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​ចាំ​យាម​ពិសេស​មន្ត្រី​សុខាភិបាល​ផ្តោតលើ​ការងារ​បាញ់សម្លាប់​មេរោគ​លើ​រថយន្ត​ដឹកទំនិញ​តូចធំ​ទាំងអស់​ដែល​ឆ្លងកាត់​ចូលមក​ខេត្តកោះកុង​ទឹកដី​កម្ពុជា​។​ការ​រឹតបន្តឹង​ទៅ​ក្រុម​រថយន្ត​យ៉ាង​ដូច្នេះ​ធ្វើឡើង​តប​នឹង​បទបញ្ជា​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រសួងមហាផ្ទៃ​និង​រដ្ឋបាល​ខេត្តកោះកុង​លើ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នាពេល​បច្ចុប្បន្ន​។​ ​លោក​ប៊ុនធឿន​ពន្យល់​ទៀតថា​យ៉ាងហោចណាស់​មាន​រថយន្ត​ដឹក​ជ​ញ្ចូ​ន​ទំនិញ​ចេញចូល​ព្រំដែន​ប្រមាណ​ជិត​១០០​គ្រឿងក្នុង​១​ថ្ងៃ​ដែល​បាន​ឆ្លងកាត់​ដឹកទំនិញ​ពាណិជ្ជកម្ម​មកកាន់​ផែស្ងួត​នៅក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​។​ប៉ុន្តែ​ចំនួន​រថយន្ត​ចេញចូល​ក្នុង​តំបន់​ព្រំដែន​ធ្វើឡើង​ទៅតាម​ថ្ងៃ​ដែរ​ទេ​គ្រា​ដែ​l​ពេល​ទំនិញ​ចរាចរ​ច្រើន​។​ ​លោក​សុវណ្ណ​ប៊ុនធឿន​បាន​គូសបញ្ជាក់ថា​ភ្ញៀវ​ទេសចរណ៍​និង​ពលរដ្ឋ​ដែល​ធ្លាប់​រកស៊ី​អាជីវកម្ម​តាម​ព្រំដែន​មិនត្រូវ​អនុ​ញ្ញា​ត្ត​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ដូចពេលមុនៗ​ក្រោយពី​ភាគី​ថៃ​ប្រកា​សបិទ​ព្រំដែន​ហាត​ឡេ​ក​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​១៩​។​ទោះយ៉ាងណា​នោះ​លោក​ក៏​ពុំ​អាច​បញ្ជាក់​បានទេ​ថា​ភាគី​ថៃ​បើក​ឱ្យ​ដំណើរការ​ព្រំដែន​ឡើងវិញ​ទេ​។​ជាក់ស្តែង​រង់ចាំ​ពិនិត្យ​ស្ថានភាព​កន្លះ​ខែ​សិន នៅ​ដើមខែ​មេសា ខាងមុខ ទើបនឹង​ទាក់ទង​សម្របសម្រួល​ដោះស្រាយ​ទៅកាន់​អាជ្ញាធរខេត្ត​ត្រាត ប្រទេស​ថៃ​ម្តងទៀត​។​ ​កន្លងទៅ​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅក្នុង​ខេត្តកោះកុង​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​ការបិទ​ច្រកទ្វារព្រំដែន​រវាង​កម្ពុជា និង​ថៃ នៅពេលនេះ​។​តែ​លោកស្រី​មិថុនា​ភូ​ថង​អភិបាលខេត្ត​កោះកុង​តាម​តាម​ហ្វេ​ស​ប៊ុ​កថា កុំឱ្យ​ពលរដ្ឋ​ប្រញាប់​ប្រ​ញ៉ា​ល់​រក​ទិញ​ទំនិញ​មក​ស្តុក​ទុក​ក្នុងផ្ទះ​យ៉ាងគំហុក​ធ្វើ​អ្វី​។​ទោះបី​ជាមាន​ការបិទ​ព្រំដែន​ក៏ដោយចុះ​។ នៅពេលដែល​ក្រុម​អ្នកសារព័ត៌មាន​សួរថា​ករណី​មាន​អាជីវករ​ដំឡើងថ្លៃ​ទំនិញ លោកស្រី​មាន​វិធានការ​យ៉ាងដូចម្តេច​? អភិបាលខេត្ត​កោះកុង បាន​តប​យ៉ាង​ស្ទាក់ស្ទើរ​មុន​ឆ្លើយថា បញ្ហា​ទីផ្សារសេរី មិន​ហាមឃាត់​បានទេ​។​ ​ទាក់​ទិ​ង​នឹង​បញ្ហា​តម្លៃ​ទំនិញ​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តកោះកុង​វិញ គឺ​ត្រូវបាន​លោក សា​លីម ហ្វា​រីត អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង​អះអាងថា​ស្ថានភាព​នៃ​ការទិញ​លក់ទំនិញ​នៅតាម​ទីផ្សារ​ក្នុង​ខេត្ត ប្រព្រឹត្ត​ដោយ​ល្អប្រសើរ​ទេ ប្រសិនបើ​មុខទំនិញ​ណាមួយ​ឡើងថ្លៃ គឺ​ឡើង​បន្តិចបន្តួច​ប៉ុណ្ណឹង​។ ​បើតាម​អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកោះកុង​គិត​មកទល់​ម៉ោង​នេះ​លោក​នៅ​មិនទាន់​ទទួលបាន​លិខិតផ្លូវការ​ណាមួយ​ក្រសួងពាណិជ្ជកម្ម​ដើម្បី​ចុះ​ពិនិត្យ​និង​ណែនាំ​អាជីវករ​លក់ដូរ​កុំ​ឡើងថ្លៃ​ទំនិញ​ឡើយ អំឡុង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​កន្លងទៅ​មន្ត្រី​របស់លោក​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​មួយចំនួន​ផងដែរ​អំពី​ការ​កុំ​ដំឡើងថ្លៃ​មុខទំនិញ​ជូន​ពលរដ្ឋ​ត្រង់​ថា​ក្រុមអាជីវករ​អនុវត្តបាន​កម្រិតណា​នោះ​ពុំបាន​អាច​តាមដាន​លម្អិត​បានទេ​៕S/​

Related news

Latest News
Hashtags:   

មន្ត្រី​ជំនាញ

 | 

បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​រថយន្ត​ពាណិជ្ជកម្ម​ឆ្លងកាត់​ច្រកទ្វារព្រំដែន​ចាំ​យាម

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources