Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

កាកបាទក្រហមកម្ពុជា​ផ្តល់​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​១៩​ជូន​សាខា​កាកបាទក្រហម​២៥ រាជធានី​ខេត្ត​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​គោលបំណង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដែល​កំពុង​រាតត្បាត​រី​ក​រាលដាល​នៅ​កម្ពុជា កាកបាទក្រហមកម្ពុជា បានផ្តល់​អាល់កុល​ចំនួន​២៩០​កាន ស្មើនឹង​៥.៨០០​លីត្រ ម៉ាស់​ចំនួន ១៥០​ប្រអប់​ស្មើនឹង​៧,៥០០​ម៉ាស់​។​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ស្តីពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២​ម៉ឺន​សន្លឹក​និង​សាប៊ូ​២​ម៉ឺន​ដុំ​។​ជូនទៅ​ដល់​សាខា​កាកបាទក្រហម​នៅ​២៥​រាជធានី​ខេត្ត​សម្រាប់​មន្ត្រី បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​របស់​សាខា ក្នុងពេល​បំពេញបេសកកម្ម​មនុស្ស​ធម៌​។​ ​ពិធី​ប្រគល់​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ។​សម្ភារ​បរិក្ខារ​ពេទ្យ​ទាំងនេះ​គឺ​សម្រាប់​បន្ត​ចែកជូន​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​រាជធានី​ខេត្ត​នីមួយៗ​ដើម្បី​ម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​ ​ក្នុងឱកាស​នោះ លោកស្រី​អគ្គលេខាធិការ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្តី​នឹករលឹក​ចំពោះ​មន្ត្រី​-​បុគ្គលិក​សាខា​ទាំងអស់​។​ព្រមទាំង​សូម​ផ្តាំផ្ញើ​ដល់​មន្ត្រី​បុគ្គលិក​និង​អ្នកស្ម័គ្រចិត្ត​ជា​ប្រតិបត្តិ​ករ​មនុស្សធម៌​ទាំងអស់​សូម​យកចិត្តទុកដាក់​គិតគូរ​ជានិច្ច​ពី​សុខភាព​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​ ​តាមរយៈ​ការលើកកម្ពស់​ចំណេះដឹង​និង​ចូលរួម​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ស្តីពី​វិធានការ​ការពារ​និង​រក្សា​អនាម័យ​ជាពិសេស​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ក៏ដូចជា​សារ​អប់រំ​នានា​របស់​ក្រសួងសុខាភិបាល​ព្រមទាំង​តាមដាន​ព័ត៌មាន​យ៉ាង​ជាប់លាប់​និង​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​៕S/​

Related news

Latest News
Hashtags:   

កាកបាទក្រហមកម្ពុជា​ផ្តល់​បរិក្ខារ​ពេទ្យ​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​១៩​ជូន​សាខា​កាកបាទក្រហម​២៥

 | 

រាជធានី​ខេត្ត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources