Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

សម្ដេច​សាយឈុំ​ឧបត្ថម្ភ​ម៉ាស់​មួយចំនួនធំ​ដល់​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ចែកជូន​ពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​៧

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឫស្សីកែវ​និង​មន្ត្រីក្រោមឱវាទ​បានទទួល​ការឧបត្ថម្ភ​ម៉ាស់​មួយចំនួនធំ​ដែលជា​ការឧបត្ថម្ភ​រប​ស់ស​ម្ដេច​វិបុល​សេនា​ភក្ដី​សាយឈុំ​ប្រធានព្រឹទ្ធសភា​តាមរយៈ​ទីប្រឹក្សា​របស់​សម្ដេច​លោក​ហៀ​ហ៊ី​ន​ដើម្បី​ចែកជូន​ទៅតាម​បណ្ដា​រដ្ឋបាល​សង្កាត់​ទាំង​៧​ដើម្បី​ពាក់​ការពារ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 ។​ ​ក្នុងឱកាស​ទទួល​និង​ប្រគល់​ម៉ាស់​កាលពី​ថ្ងៃទី​២៦​ខែមីនា​ឆ្នាំ​២០២០​លោក​ជា​ពិសី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ការយកចិត្តទុកដាក់​ដ​ល់​រដ្ឋបាល​ខណ្ឌ​ក៏ដូចជា​ការយកចិត្តទុកដាក់​ចំពោះ ប្រជាពលរដ្ឋ​ទូទាំង​ខណ្ឌ ក្នុងការ​ចូលរួម​យ៉ាង​ផុសផុល ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19 ពី​សំណាក់​សម្ដេច​វិបុល​សេនា​ភក្ដី​សាយឈុំ​ប្រធានព្រឹទ្ធសភា​តាមរយៈ​លោក​ហៀ​ហ៊ី​នទី​ប្រឹក្សា​របស់​សម្ដេច​។​ ​ ជាងនេះទៅទៀត​លោក​ជា​ពិសី​ក្រោយពី​ទទួល​ម៉ាស់​ពី​លោក​ហៀ​ហ៊ី​ន​និង​បានប្រគល់​ម៉ាស់​ជូនទៅ​តាម​តំណាង​រដ្ឋបាល​សង្កាត់​ទាំង​៧,​លោក​ក៏បាន​ឆ្លៀតឱកាស​ក្រើនរំលឹក​ជាថ្មី​ម្ដងទៀត​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ទូទាំង​ពិភពលោក​។ ដែលមាន​រហូតដល់​៩​ចំណុច​សំខាន់ៗ​តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ស្របតាម​ស្មារតី​នៃ​សារាចរ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​៕S/​

Related news

Latest News
Hashtags:   

សម្ដេច​សាយឈុំ​ឧបត្ថម្ភ​ម៉ាស់​មួយចំនួនធំ​ដល់​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​ចែកជូន​ពលរដ្ឋ​ក្នុង​សង្កាត់​ទាំង​៧

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources