Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 14 days ago

ម៉ាឡេស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មក​ទទួល​ជនជាតិ​ខ្លួន​ដែល​ជាប់​នៅ​កម្ពុជា​ចំនួន ១១១​នាក់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ភាគី​ម៉ាឡេស៊ី​បាន​បញ្ជូន​យន្តហោះ​ពិសេស​មួយគ្រឿង​មក​ទទួល​ជនជាតិ​ខ្លួន​ដែល​ជាប់​នៅ​កម្ពុជា ចំនួន ១១១​នាក់ ដោយសារតែ​ការ​លុប​គ្រប់​ជើងហោះហើរ​ទាំងអស់​តាម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​របស់​រដ្ឋា​ភិ​បាល​ម៉ាឡេស៊ី​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បន្តថា ជាមួយគ្នា​នោះ ខាង​កម្ពុជា ក៏បាន​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់ ដែល​ជាប់​នៅ​ម៉ាឡេស៊ី បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​នេះ​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។ ដើម្បី​ធានា​សុវត្ថិភាព ពលរដ្ឋ​ទាំង​៦​នាក់​នោះបាន​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ពេលមកដល់​ភ្លាម​។​ ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែមីនា​ថា “​ម្សិលមិញ​នេះ (២៥ មីនា​) មន្ត្រី​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​សម្របសម្រួល​ឲ្យ​មិត្ត​ម៉ាឡេស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មួយគ្រឿង​មក​ទទួល​ជនជាតិ​គាត់​ដែល​ជាប់​នៅ​កម្ពុជា​ចំនួន​១១១​នាក់​ដោយសារតែ​ការ​លុប​គ្រប់​ជើងហោះហើរ​ទាំងអស់​តាម​បទបញ្ជារ​គ្រប់គ្រង​ការធ្វើដំណើរ​របស់​រដ្ឋា​ភិ​បាល​ម៉ាឡេស៊ី ។ ជាមួយនេះ យើង​ក៏បាន​សម្របសម្រួល​ឲ្យ​ពលរដ្ឋ​យើង​ចំនួន ៦​នាក់​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពិសេស​នេះ​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។​ ​ដើម្បី​ធានា​សុវត្ថិភាព ពលរដ្ឋ​ទាំង​៦​នាក់​នោះបាន​ទៅធ្វើ​តេស្ត​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ​ពេលមកដល់​ភ្លាម​”​។​ ​លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងថា “​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Hishammudin Hussein ក៏បាន​ទូរ​សព្ទ​មក​ខ្ញុំ​ដើម្បី​ម្យ៉ាង អរគុណ​យើង​ចំពោះ​ការសម្រួល​មាតុភូមិ​និវត្ត​ន៏​របស់​ពលរដ្ឋ​គាត់​ផង ហើយ​ម្យ៉ាង​ក៏​ឆ្លៀតឱកាស​ពិភាក្សាគ្នា​អំពី​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស covid-19 ការ​រឹតចំណង​ទាក់ទង​ទ្វេភាគី និង​កិច្ចសហការ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ផង​។ ខ្ញុំ​ក៏បាន​ជូនពរ​សារជាថ្មី​ជូន​លោក Hussein ដែល​បាន​ឡើងកាន់តំណែង​ថ្មី​នេះ​កាលពី​ថ្ងៃទី​៩ មីនា​កន្លងទៅ អរគុណ​គាត់​ចំពោះ​ការអនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​បាន​ដោយសារ​យន្តហោះ​ពិសេស​របស់គាត់ ហើយ​បញ្ជាក់​ពី​ការតាំង​ចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី​និង​ពហុភាគី​”៕ សរន

Related news

Latest News
Hashtags:   

ម៉ាឡេស៊ី​បញ្ជូន​យន្តហោះ​ពិសេស​មក​ទទួល​ជនជាតិ​ខ្លួន​ដែល​ជាប់​នៅ​កម្ពុជា​ចំនួន

 | 

១១១​នាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources